• 2021-06-01 08:27:49
  • ព័ត៌មាន

អ្នកមិនដឹងស្មានថា រីសត! តាមពិតបង្គន់សារធារណៈ នៅឆ្នេរអូរត្រេះ កំពង់សោម

  • 2021-06-01 08:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែកទាំងភ្នែក ប្លែកទាំងអារម្មណ៍ បន្ទប់ទឹកសាធារណៈនៅឆ្នេរអូត្រេះ កំពង់សោម បានកំពុងទាញការចាប់អារម្មណ៍មិនតិចនោះទេ ក្រោយពីរូបរាងរបស់ខ្លួនត្រូវបានចែកចាយពីដៃមួយទៅដៃមួយ និងទទួលបានការសរសើរមិនតិចនោះទេ ចំពោះភាពច្នៃប្រឌិត ក៏ដូចជាគំនិតនៃការបង្កើតទីកន្លែងយ៉ាងល្អមួយនេះឡើង។

ប្រភពរូបភាព៖ Khun Pen

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានពីផេកផ្លូវការប្រជាជនខេត្តសីហនុ នាថ្ងៃទី ០១ មិថុនា ឆ្នាំ២០២១ បានធ្វើឲ្យមានការយល់ច្រឡំកើតឡើងលើទីតាំងដែលបានបង្ហាញថាជា វីសតដែលទើបបង្កើតថ្មី នៅខេត្តព្រះសីហនុ ខណៈនេះជាបន្ទប់ទឹកសាធារណៈតាមមាត់ឆ្នេរ នៅអូត្រេះ ដែលបង្កើតឡើងដើម្បីបម្រើឲ្យប្រជាជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅលេងកំសាន្តនៅតំបន់នោះ។ ជាបន្ទប់ទឹកដំបូងនៅក្នុងខេត្តព្រះសីហនុ ដែលអាចមើលឃើញទិដ្ឋភាពសមុទ្យទាំងមូល មានទាំងផាសុកភាពផ្លូវអារម្មណ៍ និងផ្លូវកាយ៕

ប្រភពរូបភាព៖ Khun Pen
ប្រភពរូបភាព៖ Khun Pen

អត្ថបទ ៖ មេខាឡា

មតិយោបល់