• 2021-06-02 01:33:35
  • ព័ត៌មាន

ព្រឹកនេះ​ចេញតម្រុយតួលេខឆ្លង នៅភ្នំពេញហើយ ជាង ៤០០នាក់ ចេញពីខណ្ឌទាំង ៥នេះច្រើនបំផុត

  • 2021-06-02 01:33:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញព័ត៌មានក្រៅផ្លូវការ ស្តីពីករណីវិជ្ជមានកូវីដ១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ នេះ មានចំនួន រហូតដល់ ៤២៨នាក់ ។ ក្នុងនោះចេញពីខណ្ឌទាំង ៥ រួមមាន៖

១- ខណ្ឌ ឫស្សីកែវ ៥១ នាក់

២- ខណ្ឌ ពោធិ៍សែនជ័យ ២២៦ នាក់

៣- ខណ្ឌ សែនសុខ ៦២ នាក់

៤- ខណ្ឌ មានជ័យ ៦៩ នាក់

៥- ខណ្ឌ ច្បារអំពៅ ២០ នាក់

សរុប= ៤២៨ នាក់

យ៉ាងណាក្ដីនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សាលារាជធានីភ្នំពេញ មិនបានបង្ហាញចំនួន និងបញ្ជីឈ្មោះអ្នកឆ្លងឡើយ ធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ ស្របពេលដែលស្ថានភាពនៃការរាតត្បាតវីរុសនេះ មានសន្ទុះខ្លាំងឡើងវិញ និងលាតសន្ធឹងទូទាំងប្រទេស ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រុងប្រយ័ត្នទប់ស្កាត់ការពាររៀងៗខ្លួន ដើម្បីសុវត្ថិភាពបុគ្គលផ្ទាល់ និងក្រុមគ្រួសាររបស់អ្នក ៕

មតិយោបល់