• 2021-06-03 04:03:01
  • ព័ត៌មាន

សញ្ញាណល្អ! ចេញតម្រុយតួលេខអ្នកឆ្លងថ្មី នៅភ្នំពេញថ្ងៃនេះ ថយចុះវិញហើយ

  • 2021-06-03 04:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនអ្នកវិជ្ជមានវីរុសកូវីដ នៅក្នុងរាជធានីភ្នំពេញ មានការថយចុះវិញហើយ ។ នេះជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋថ្វីដ្បិតមិនដឹងថា តើតួលេខអ្នកឆ្លងថ្មីនោះថយចុះកម្រិតណាក៏ដោយ ។

យ៉ាងណាក្ដីតួលេខថ្មីទូទាំងប្រទេសក្រសួងសុខាភិបាលនឹងប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាប នាពេលបន្តិចទៀតនេះ ។ សូមរម្លឹកថា កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្ពុជាបានរកឃើញករណីថ្មី រហូតដល់ ៧៥០នាក់ឯណោះ ដែលជាចំនួនវិជ្ជមានហក់ឡើងខ្ពស់ឡើងវិញគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតាមបណ្ដាខេត្តករណីវិជ្ជមានកាន់តែរាលដាលខ្លាំងឡើង ៕

មតិយោបល់