• 2021-06-03 07:48:26
  • ព័ត៌មាន

ម៉ាឡេសុី កត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ១៩ ក្នុងតួលេខខ្ពស់បំផុតមិនធ្លាប់មាន

  • 2021-06-03 07:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានពលរដ្ឋស្លាប់ចំនួន ១២៦ នាក់ដោយសារវីរុសកូវីដ១៩ ដែលនេះជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីមានឆ្លងរាតត្បាត។

ប្រទេសអាស៊ានមួយនេះ កំពុងតែមានការកើនឡើងនូវករណីឆ្លងកូវីដ១៩ ហើយបានដាក់ចេញនូវវិធានការបិទខ្ទប់តឹងរ៉ឹងដែលបានបិទអាជីវកម្មដែលមិនចាំបាច់ទាំងអស់។ អ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ ចំនួន ១២៦នាក់នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាតួលេខខ្ពស់បំផុតដោយកាលពីមុនមក ប្រទេសនេះធ្លាប់បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៩៨ នាក់។

កាលពីថ្ងៃពុធ ម្សិលមិញអាជ្ញាធរប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៧៧០៣នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៥៨៧.១៦៥ នាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី