• 2021-06-04 08:26:38
  • ព័ត៌មាន

ស្ថាបនារួចហើយ វិថីតេជោ ថ្មីសន្លាង កាច់កុងវែងអន្លាយ ជិះឃើញទេសភាពសមុទ្រដ៏ស្រស់ស្អាត

  • 2021-06-04 08:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិថីតេជោ ជាផ្លូវស្ថាបនាថ្មី ឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្ថិតនៅតាមឆ្នេរពយតាមូង ក្រុងព្រះសីហនុ គិតមកត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចាក់ក្រាលកៅស៊ូរួចរាល់ហើយ កំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ័បន្ថែម ។

ផ្លូវនេះមានប្រវែងជាងមួយគីឡូមែត្រ តភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) មកផ្លូវ៥០២ អូរឈើទាល ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្រុងព្រះសីហនុ ហើយផ្លូវថ្មីនេះនឹងក្លាយជាផ្លូវដ៍សំខាន់បម្រើឲ្យវិសយ័ទេសចរណ៍ផង និងសម្រួលកាត់បន្ថយការកកស្ទះចរចរណ៍នៅតំបន់នោះផងក្រោយចប់កូវីដ សមិទ្ធិផលថ្មីនេះនឹងទទួលអ្នកទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តដោយរីករាយ ៕

ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

អត្ថបទសម្រួលដោយ : Su In

មតិយោបល់
អត្ថបទថ្មី