• 2021-06-07 09:15:35
  • ព័ត៌មាន

ហាមកូនចៅកុំឱ្យដើរផ្ដេសផ្ដាស! ទាំងនេះជាភូមិ-​ឃុំ នៅខេត្តកណ្ដាលផ្ទុះរាតត្បាតកូវីដខ្លាំងឡើងវិញ

  • 2021-06-07 09:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ នេះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជំរាបដល់បងប្អូនប្រជាពលរដ្ឋ ខេត្តកណ្ដាល ដែលរស់នៅក្នុង ភូមិ/ឃុំ/ស្រុកខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ។ បណ្ដាភូមិ-​ឃុំ កំពុងមានការរាតត្បាតខ្លាំងរួមមាន៖

១.ភូមិចុងបង្គោល - ឃុំបែកចាន -​ ស្រុកអង្គស្នួល

២.ភូមិស្វាយជ្រុំ - ឃុំបែកចាន - ស្រុកអង្គស្នួល

៣.ភូមិទួលអង្គុញ - ឃុំផ្សារដែក - ស្រុកពញាឮ

៤.ឃុំព្រែកឫស្សី - ក្រុងតាខ្មៅ

៥.ឃុំកំពង់ស្វាយ - ស្រុកកៀនស្វាយ

ដូច្នេះសូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ ៕

មតិយោបល់