• 2021-06-08 04:49:32
  • ព័ត៌មាន

ដំណឹងរីករាយ! ស្ពានបំលាស់ទិសទី១ នៃផ្លូវល្បឿនលឿនសង់រួចរាល់ យានជំនិះអាចឆ្លងកាត់បានហើយ

  • 2021-06-08 04:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រកចេញនៃស្ពានបំលាស់ទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចរួចរាល់ហើយយានជំនិះអាចធ្វើដំណើរចេញឬចូលតាមផ្លូវល្បឿនលឿន ដោយជួយសម្រួលក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះរួចរាល់ប្រមាណ ៦០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។ នេះបើតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ព្រះសីហនុ ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានប្រាប់ថា ការធ្វើដំណើរតាមផ្លូវនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ ៕

ប្រភពរូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ

អត្ថបទដោយ ៖ Su In

មតិយោបល់