• 2021-06-08 07:44:33
  • ព័ត៌មាន

គាំទ្រ! តាមសួនច្បារ ទីសាធារណៈ ទូទាំងខេត្តកែប រុះរើផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ជំនួសផ្ទាំងប៉ាណូអប់រំវិញ

  • 2021-06-08 07:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងវិធានការការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ «៣ការពារ ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា នៅតាមសួនច្បារ និងទីតាំងសាធារណៈមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១០ ខែមិថុ នា ឆ្នាំ២០២១ត់ទៅ។

ផ្អែកលើបញ្ហានេះ ស្នើលោក លោកស្រី ម្ចាស់ក្រុមហ៊ុន អាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែល ក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩(ការបោះពុម្ពខ្លឹមសារអប់រំជាបន្ទុករបស់រដ្ឋបាលខេត្ត) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់ វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១១ ៣៤៥៦០១, ០៦៩ ៥៦១ ៥៥៥០៩៧ ៨០១ ៨១៤៤ ៕

មតិយោបល់