• 2021-06-09 08:47:24
  • ព័ត៌មាន

មកមើលសកម្មភាពអាជ្ញាធរកម្ពុជា ចុះទៅអនុវត្តយ៉ាងម៉ឺងម៉ាត់ ខណៈជិតដល់ថ្ងៃឱសានវាទឱ្យរុះរើហើយ

  • 2021-06-09 08:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានពលរដ្ឋជាច្រើនបានពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងក្រោយពីមានសេចក្ដីប្រកាសរបស់អាជ្ញាធរក្រុងភ្នំពេញ បានប្រកាសឲ្យអ្នករុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗនិងសំណង់មិនរៀបរយលើទន្លេ ចល័តចេញជាបន្ទាន់ក្នុងរយៈពេលមួយសប្ដាហ៍។ យ៉ាងណាមិញខណៈថ្ងៃឱសានវាទជិតមកដល់ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ នៅមិនទាន់ឃើញមានការរុះរើផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី អាណាធិបតេយ្យទាំងនោះនៅឡើយទេ ។ តាមរយៈរូបភាពថ្មីៗ ក៏បានបង្ហាញពីសកម្មភាពអាជ្ញាធរ កំពុងចុះទៅផ្សព្វផ្សាយ អ្នកដែលកំពុងរស់នៅបណ្ដែតផ្ទះតាមទឹកនោះផងដែរ ដើម្បីធ្វើយ៉ាងណារុះរើឱ្យបានមុនថ្ងៃកំណត់មកដល់ ។

ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ មិនបានបង្ហាញតួលេខអ្នកស្នាក់នៅលើផ្ទះបណ្ដែតទឹកមានទាំងអស់ចំនួនប៉ុន្មានទេ តែភាគច្រើននៃអ្នកកំពុងស្នាក់នៅ ជាងមួយពាន់ (១.០០០)គ្រួសារនោះ គឺជាជនជាតិវៀតណាម និងជនជាតិចាម។

សូមបញ្ជាក់ថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ ។ ករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ៕

រូបភាព៖ ឧត្តមសេនីយ៍ត្រី ទី​ចំរើន កុសល

អត្ថបទដោយ ៖ Su In

មតិយោបល់