• 2021-06-10 04:57:36
  • ព័ត៌មាន

ចូ បៃដិន​ ធ្វើដំណើរទស្សនកិច្ចទៅកាន់អឹរ៉ុប និង ព្រមាន រុស្សី កុំចេះតែធ្វើអ្វីតាមអំពើចិត្តឱ្យសោះ

  • 2021-06-10 04:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីបានចូលកាន់តំណែងនៅសេតវិមាន។

លោក បៃដិន បានសាទរចំពោះការប្តេជ្ញាចិត្ត របស់អាមេរិកចំពោះសម្ព័ន្ធមិត្ត NATO ហើយបានព្រមានប្រទេសរុស្ស៊ីថា នឹងប្រឈមផលវិបាក ប្រសិនបើចូលរួមក្នុងសកម្មភាពដែលបង្កភាពវឹកវរដល់សន្តិសុខសកលលោក។ ដំណើរទស្សនកិច្ចនេះ ប្រៀបដូចជាការសាកល្បងសមត្ថភាពរបស់ប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យ ក្នុងការគ្រប់គ្រងនិងស្តារឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តធំៗ ដែលមិនពេញចិត្តនឹងការដាក់ពន្ធពាណិជ្ជកម្ម ក្នុងរដ្ឋកាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសខ្លះបានដកខ្លួនចេញពីសន្ធិសញ្ញាថែមទៀតផង។

ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលលោកចាកចេញទៅអឺរ៉ុបថាគោលដៅរបស់លោកគឺ ពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អជាមួយប្រទេសសម្ព័ន្ធមិត្ត។ ជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅថ្ងៃទី ១៦ មិថុនា នៅទីក្រុងហ្សឺណែវគឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ និងជាឱកាសមួយដើម្បីលើកឡើងនូវការព្រួយបារម្ភរបស់អាមេរិកដោយផ្ទាល់ជាមួយលោក ពូទីន អំពីបញ្ហាដែលបានកើតឡើងនៅ អ៊ុយក្រែន និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់