• 2021-06-15 07:45:23
  • ព័ត៌មាន

ប្រកាសរកអ្នកពាក់ព័ន្ធបន្ទាន់! រកឃើញវិជ្ជមានមួយគ្រួសារ ជិះរថយន្តក្រុងមួយនេះ

  • 2021-06-15 07:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរក្រុងសិរីសោភ័ណ បានប្រកាសស្វែងរកបន្ទាន់ចំពោះបងប្អូនដែលបាជិះរថយន្តក្រុង ភ្នំពេញ ពេញចិត្ត ចេញដំណើរពីភ្នំពេញ ទៅប៉ោយប៉ែត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ ប្រញាប់មកផ្តល់សំណាក និងដាក់ខ្លួនអោយនៅដាច់ដោយឡែក ១៤ថ្ងៃ ព្រោះរកឃើញ អ្នកវិជ្ជមានកូវីត១៩ ចំនួនមួយគ្រួសារ មានគ្នា៥នាក់ ដែលជិះរថយន្តក្រុងនេះ។ ដោយយោងតាមប្រភព គណនីហ្វេសប៊ុក Banteay Meanchey News Youths បានផ្សាយនាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២១នេះ។

សូមបងប្អូនដែលមានការជាប់ពាក់ព័ន្ធទាំងអស់ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម..។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន៕

អត្ថបទដោយ ៖ Su In

មតិយោបល់