• 2021-06-16 01:56:03
  • ព័ត៌មាន

រកឃើញមូលហេតុធំៗ ៤យ៉ាង នាំឱ្យផ្ទុះឆ្លងរាលដាលក្នុងរោងចក្រមិនចេះចប់មិនចេះហើយ

  • 2021-06-16 01:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈក្រោយនេះ មានកម្មកររោងចក្រជាច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមានការផ្ទុះឆ្លងជំងឺកូវីដ១៩ បន្តគ្នាយ៉ាងច្រើន។ ដោយមានការផ្ទុះឆ្លងខ្លាំង តាមបណ្តាសហគ្រាស និងរោងចក្រមួយចំនួន ត្រូវបានបិទទ្វារ ផ្អាកដំណើរការមួយរយៈ ។ ក្រោយពីមានការស្រាវជ្រាវពីប្រភពចម្លង ក៏ដូចជាមូលហេតុចម្បងនៃរីករាលដាលលើកម្មករដែលបានឆ្លងជំងឺកូវីដ១៩ ជាច្រើនរយនាក់កន្លងមក រដ្ឋបាលរាជធានីក៏បានបង្ហាញនូវមូលហេតុចម្បងទាំងនេះ ដែលនាំឲ្យមានការផ្ទុះឆ្លងទៅលើកម្មកររោងចក្រ ជាច្រើនរយនាក់។

ផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាសមួយចំនួននៅរាជធានីភ្នំពេញ ដែលមានការឆ្លងរាយប៉ាយទៅទីកន្លែងស្នាក់នៅរបស់បុគ្គលិក កម្មករ និយោជិត និងរោងចក្រសហគ្រាសផ្សេងទៀត គឺបណ្តាលមកពីកត្តាទាំងនេះ ៖

១. ការស្នាក់នៅរបស់បុគ្គលិក និងកម្មករ​ និយោជិតច្រើនរោងចក្រ សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬអគារជួលរួមគ្នា

២. ការធ្វើដំណើរដោយមធ្យោបាយរួមគ្នា

៣. ការទិញម្ហូបអាហារពីកន្លែងលក់ដូរមិនរៀបរយ

៤. ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនៃរបស់ក្រសួងសុខាភិបាល និងកត្តារួមផ្សំជាច្រើនទៀត។

អត្ថបទ ៖ មេខាឡា

មតិយោបល់