• 2021-06-16 04:46:00
  • ព័ត៌មាន

ម្សិលមិញ​ថយចុះខំតែអរ​ ឃេីញតួលេខប្រកាសថ្ងៃនេះពិបាកចិត្តវិញ​ កេីនច្រេីនណាស់ជិត៧០០នាក់

  • 2021-06-16 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានបង្ហាញតួលេខអ្នកឆ្លងសរុបទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត សរុបចំនួន ៦៩៣ នាក់។ នេះជាតួលេខថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២១។ ដោយឡែក តួលេខអ្នកជាសះស្បើយមានចំនួន ៧៥៤ នាក់។

តាមតួលេខដែលបង្ហាញខាងលើ គឺអាចបង្ហាញបានថា ជំងឺកូវីដ១៩ នៅតែកំពុងមានវត្តមាននៅកម្ពុជានៅឡើយ។ ខណៈមនុស្សរាប់រយនាក់ បានឆ្លងជំងឺនេះ តួយ៉ាងដូចក្នុងដើមខែមិថុនា នេះ តួលេខឆ្លងនៅតែខ្ពស់ ក្នុងចំនួនរយៗ នាក់ ដែលនេះជាក្តីព្រួយបារម្ភមួយផងដែរ សម្រាប់ពលរដ្ឋកម្ពុជា។ បើទោះបីជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តវិធានការ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង ៣កុំ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់