• 2021-06-16 07:04:12
  • ព័ត៌មាន

អាជ្ញាធរសម្រេច បិទក្រុងផ្សារណាត់ កំណាត់ខាងកើតទាំងស្រុង ក្រោយមានជាប់ពាកព័ន្ធកូវីដ១៩

  • 2021-06-16 07:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះដាក់បទបញ្ជា បិទខ្ទប់ផ្សារណាត់កំណាត់ខាងកើតទាំងស្រុង និងបានណែនាំដល់បងប្អូនអាជីវករផ្សារណាត់កំណាត់ខាងលិចដែលមិនទាន់បិទ ត្រូវគោរពវិធានការណ៍សុខាភិបាល ៣កុំ ៣ការពារ ដើម្បីការពារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីបានបន្តអាជីវកម្មជាធម្មតាឡើងវិញ។

អាជ្ញាធរខេត្តបានបញ្ជាក់ថា អ្នកលក់ដូរជុំវិញកំណាត់ផ្សារណាត់ខាងកើត ជាកន្លែងបិទខ្ទប់មិនអនុញ្ញាតឲ្យលក់ដូរជាបណ្តោះអាសន្នសិន។។ ហើយសូមអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត និងត្រូវប្រញាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន៕

អត្ថបទដោយ ៖ Su In

មតិយោបល់