• 2021-06-16 09:48:06
  • ព័ត៌មាន

អ្នកធ្លាប់បានទៅកន្លែងទាំងនេះត្រូវតាមដានសុខភាព ព្រោះមានពាក់ព័ន្ធករណីកូវីដ

  • 2021-06-16 09:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញពីទីតាំងចំនួន៥កន្លែងដែលសុទ្ធសឹងតែមានពាក់ព័ន្ធនឹងករណីកូវីដ១៩ អ្នកធ្លាប់បានទៅកន្លែងទាំងនេះត្រូវតាមដានសុខភាពរបស់ខ្លួន និងដើម្បីសុវត្ថិភាពសូមដាក់ខ្លួនដាច់ដោយឡែកដោយយកចិត្តទុកដាក់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងខាងក្រោមនេះ៖

១. ស្ថានីស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សាខាបឹងត្របែក ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១២ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ សូមបញ្ជាក់ថា ទីតាំងនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២ នាក់ហើយ។

២. ហាងលក់សម្លៀកបំពាក់Ten11 សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ មូលហេតុអ្នក ជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖០០ ដល់ម៉ោង ១១៖២០ ។

៣. ហាងលក់សម្លៀកបំពាក់Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន។ អ្នក ជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖២០ ដល់ម៉ោង ៨៖៤០។

៤. ស៊ីក្លូកាហ្វេ(Cyclo Cafe) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៥៥កែង២៣៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ អ្នកជំងឺកូវីដ១៩ បានទៅអង្គុយហូបកាហ្វេនៅទីតាំងខាងលើនេះ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចេញចូលៗ និងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖ ០០។

៥. ធនាគារ Shinkansen Bank ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៥០ ដល់ម៉ោង ១២៖០០ អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ៕

អត្ថបទដោយ ៖ Su In

មតិយោបល់