• 2021-06-17 04:37:22
  • ព័ត៌មាន

ល្អវិញហើយ! ស្ថានភាពកូវីដ១៩ ថ្ងៃនេះ ថយចុះបន្តិចវិញ បើធៀបចំនួនឆ្លងពីម្សិល

  • 2021-06-17 04:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសករណីឆ្លង ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត សរុបមានចំនួន ៦២៥ នាក់។ នេះជាទិន្នន័យថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។

ក្នុងនោះដែរ អ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ៧០៥ នាក់។

ដោយឡែក ស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មិនមានភាពនឹងនរទាល់តែសោះ តួយ៉ាងដូចជាម្សិលមិញតួលេខឆ្លងកើនឡើងជិត ៧០០នាក់។ នេះតួលេខដែលបង្ហាញជាប់ៗគ្នា ក្នុងរយៈពេល កន្លះខែ មកនេះ ចំនួនអ្នកឆ្លង គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលតម្រូវឲ្យពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់​ និងចូលរួមការពារដើម្បីការពារការឆ្លងមានការរាតត្បាតបន្តក្នុងទ្រង់ទ្រាយធំផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសឲ្យសោះ បើពុំនោះ អាចយើងគ្មានថ្ងៃអាចបំបាត់ជំងឺកូវីដ១៩ ចេញកម្ពុជា បាននោះឡើយ។ រាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមគ្រូពេទ្យ បានកំពុងដុតដៃដុតជើង រួមគ្នាដើម្បីកាពារការរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ។ សូមចូលរួមទាំងអស់គ្នា ៣ ការពារ និង ៣កុំ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់