- 2021-06-17 06:54:27
- ព័ត៌មាន
នៅតែបារម្ភ! ត្បិតភ្នំពេញមានតួលេខអ្នកឆ្លងថ្មីថយចុះ តែបណ្ដាលខេត្តទាំងនេះកំពុងរកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់
- 2021-06-17 06:54:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតែបារម្ភ! ត្បិតភ្នំពេញមានតួលេខអ្នកឆ្លងថ្មីថយចុះ តែបណ្ដាលខេត្តទាំងនេះកំពុងរកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់
ចន្លោះមិនឃើញ
យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថាតួលេខអ្នកឆ្លងថ្មីនៅរាជធានីភ្នំពេញ ល្អប្រសើរឡើងវិញ តែនៅតាមបណ្ដាលផ្សេងទៀតដូចជា ខេត្តកណ្ដាល កំពង់ចាម និង កោះកុង គឺកំពុងមានការផ្ទុះឆ្លងរាលដាលកើនខ្លាំងក្នុងរយៈពេល២៤ម៉ោងនេះ។
ស្ថានភាពកូវីដ១៩ ថ្ងៃនេះថយចុះបន្តិចវិញ បើធៀបចំនួនឆ្លងពីម្សិល ដោយក្រសួងសុខាភិបាល បានប្រកាសករណីឆ្លង ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត សរុបមានចំនួន ៦២៥ នាក់។ នេះជាទិន្នន័យថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។
ដោយឡែក ស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មិនមានភាពនឹងនរទាល់តែសោះ តួយ៉ាងដូចជានៅតាមបណ្ដាលខេត្តហាក់កំពុងមានតួលេខកើនឡើងជាប់ៗគ្នា។ ក្នុងរយៈពេល កន្លះខែ មកនេះ ចំនួនអ្នកឆ្លង គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលតម្រូវឲ្យពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងចូលរួមការពារដើម្បីការពារការឆ្លងមានការរាតត្បាតបន្តក្នុងទ្រង់ទ្រាយធំផងដែរ៕