• 2021-06-17 09:31:02
  • ព័ត៌មាន

១ករណីថ្មីទៀតហើយ ផ្ទុះឆ្លងក្នុងវត្ត លើព្រះសង្គច្រើនអង្គ និង មនុស្សច្រើននាក់ក្នុងវត្តមួយ នៅរាជធានីភ្នំពេញ

  • 2021-06-17 09:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ មានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងវត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ព្រះសង្ឃជាច្រើនអង្គ និងមនុស្សច្រើននាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត និងយកសំណាក នៅក្នុងទីតាំងវត្តផ្ទាល់តែម្តង។

ជាលទ្ធផលតេស្ត ក្នុងចំនោមមនុស្ស ៣៧៣ នាក់ នៅក្នុងវត្ត រកឃើញមានវិជ្ជមានកូវីដចំនួន ៣៩ នាក់ ដែលក្នុងនោះ មាន ព្រះសង្ឃចំនួន ២២ អង្គ បានឆ្លង និងរួមមាន តាជី​យាយជី ០៣​នាក់ , និស្សិត​ស្នាក់​នៅ​ក្នុង​វត្ត ០២​នាក់ និង​ប្រជាពលរដ្ឋ​លក់ដូរ​ក្នុង​វត្ត ១២​នាក់​ផង​ដែរ។ ក្រោយ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ហើយ​នោះ ព្រះ​ស​ង្ឈ និង​អ្នក​ពាក់ព័ន្ធ​ទាំង​៣៩​អង្គ​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យនិមន្ត និង​ដឹក​តាម​រថយន្ត​យក​ទៅ​កាន់​កន្លែង​សម្រាក​ព្យាបាល​ផង​ដែរ ។ ដោយឡែក ព្រះ​ស​ង្ឈ និង​អ្នក​ដែល​ឆ្លងកាត់​ការ​តេ​ស្តសំណាក​ហើយ​មិន​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ គឺ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ នៅ​ក្នុង​វត្ត​ផង​ដែរ ។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក កោះសន្តិភាព។

យ៉ាងណាមិញ ជុំវិញ​ករណី​នេះដែរ បើ​តាម​ការ​បញ្ជាក់​ពី ពី​មន្ត្រី​អាជ្ញាធ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ អោយ​ដឹង​ថា ដំបូង​ឡើយ គឺ​មាន​តា​អាចារ្យ​ម្នាក់​នៅ​ក្នុង​វត្ត​បាន​ស្លាប់ ហើយ​ក្រោយ​ការ​ស្លាប់​ហើយ​នោះ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​តេ​ស្តិ៍​សំណាក ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ ក្រោយ​ការ​ពិនិត្យ​ឃើញ​ហើយ​នោះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ស្រាប់តែ​មាន​ព្រះ​ស​ង្ឈ​១​អង្គ​បាន ពិនិត្យ​សំណាក ឃើញ​មាន​វិជ្ជមាន​កូ​វី​១៩​ដែរ ។ ក្រោយ​មាន​ព្រះ​ស​ង្ឈ​១​អង្គ​មាន​វិជ្ជមាន​ហើយ​នោះ ក្រុម​អាជ្ញាធរ​បាន​ចុះ ហ៊ុំ​ព័ទ្ធ​ទីតាំង​វត្ត​ទាំងមូល ដោយ​ចាក់សោរ​ទ្វាររបង​វត្ត និង​តម្រូវ​អោយ​ព្រះ​ស​ង្ឈ តាជី​យាយជី និង​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វត្ត​ទាំងអស់ ត្រូវធ្វើ​សំណាក ។ លុះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ខាងលើ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ធ្វើ​សំណាក​ដល់​ក្នុង​វត្ត ហើយ​ក៏​ពិនិត្យ​ឃើញ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣៩​អង្គ​នាក់​តែ​ម្តង​ទៅ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់