• 2021-06-18 08:57:09
  • ព័ត៌មាន

កាលបរិច្ឆេទចុះឈ្មោះ ក្រសួងតម្រូវឱ្យសាលាឯកជន ចាប់ផ្ដើមដាក់ពាក្យស្នើប្រឡងនៅខែសីហានេះ

  • 2021-06-18 08:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីណែនាំ ដែលចេញដោយ ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ បានកំណត់នូវកាលបរិឆ្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់សិស្សសាលាឯកជន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២១។

យ៉ាងណាមិញ គ្រឹះស្ថានសិក្សាឯកជនទាំងអស់ ត្រុវដាក់ពាក្យស្នើសុំការរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីរអបរំ យុវជន និងកីឡា រាជធានីខេត្ត ឲ្យបានមុនបំណាច់ខែសីហា ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។ ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណា ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរងចាំចូលរួមប្រឡងជាមួយសិស្ស នៃគ្រឹះស្ថានសិក្សាសាធារណៈនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី