• 2021-06-18 04:48:46
  • ព័ត៌មាន

ស្ថានការណ៍កាន់តែតឹងតែង ថ្ងៃនេះ អ្នកឆ្លងកើនឡើងដល់ ៧៩៩ នាក់

  • 2021-06-18 04:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសករណីឆ្លង ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សរុបទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត សរុបមានចំនួន ៧៩៩ នាក់។ នេះជាទិន្នន័យថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១។

ក្នុងនោះដែរ អ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ៩១០ នាក់។

ដោយឡែក ស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មិនមានភាពនឹងនរទាល់តែសោះ តួយ៉ាងដូចជាម្សិលមិញតួលេខឆ្លងកើនឡើងជាង ៦០០ នាក់ ខណៈអ្នកឆ្លងថ្ងៃនេះ កើនឡើងជិត ៨០០នាក់ ។ នេះតួលេខដែលបង្ហាញជាប់ៗគ្នា ក្នុងរយៈពេល កន្លះខែ មកនេះ ចំនួនអ្នកឆ្លង គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដែលតម្រូវឲ្យពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់​ និងចូលរួមការពារដើម្បីការពារការឆ្លងមានការរាតត្បាតបន្តក្នុងទ្រង់ទ្រាយធំផងដែរ។

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី