• 2021-06-18 06:00:05
  • ព័ត៌មាន

ក្រសួងកំណត់ពេលច្បាស់ហើយ​ សម្រាប់សិស្សសាលាឯកជនត្រូវប្រឡងបាក់ឌុប

  • 2021-06-18 06:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីណែនាំ ដែលចេញដោយ ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ បានកំណត់នូវកាលបរិច្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់សិស្សសាលាឯកជន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នេះជាកាលបរិច្ឆេទដែលកំណត់ដោយក្រសួងអប់រំ មួយវិញទៀតដែរ ចំពោះការកំណត់មណ្ឌលសម្រាប់ការប្រឡង គ្រឹះស្ថានសិក្សាឯកជននីមួយៗ ត្រូវរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នា រវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនឯកសារ មកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីពិនិត្យ និងសម្រេច ៕

សេចក្តីប្រកាសផ្លូវការរបស់់ក្រសួង

អត្ថបទ ៖ មេខាឡា

មតិយោបល់