• 2021-06-18 06:21:08
  • ព័ត៌មាន

ខេ​ត្តសៀមរាបនឹងមានតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀត នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ

  • 2021-06-18 06:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយដែលស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្ត សៀមរាប គឺជាកន្លែងដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ហើយដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យ ទៅកម្សាន្ដនៅតំបន់នោះ ខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប កំពុងតែរៀបចំផែនទីបង្ហាញ ពី ទីកន្លែងសំខាន់ៗនៅក្នុងតំបន់នោះ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប​ បាន ដឹកនាំមន្រ្តីរបស់ខ្លួនចុះល្បាត និងពិនិត្យមើលតំបន់ដែលមាន សក្តានុ ពលទេសចរណ៍មួយចំនួន មានដូចជា នៅចំណុចពើងច័ន្ទក្រហម ចំណុចដារហាល និង ដារអិល ទីកន្លែងដាក់ចំណីសត្វ ទឹកធ្លាក់ចង្រ្កាន រយ និងល្អាងភ្នំ ដែលតំបន់ទាំងនេះ មានអម ដោយព្រៃឈើដ៍ស្រស់បំព្រង។

​សហគមន៍ព្រៃឈើចង្ក្រានរយត្រូវបានបង្កើត ឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ ៩ ១០៤ ហិកតា ដែលធ្វើសកម្មភាព ក្នុងការ អភិរក្ស ព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង ឆ្នាំ២០១៦ ដោយមានភ្ញៀវទេសចរទៅទស្សនាតំបន់នេះ ជាបន្តបន្ទាប់ មិនដែលដាច់។ ដូច្នេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការទៅកម្សាន្តនៅតំបន់នីមួយៗក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅ សហគមន៍ តែម្តង។ ​ អាជ្ញាធរ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបំណងកាប់ ទន្ទ្រានព្រៃ គួរ បញ្ឈប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយៈវិស័យទេសចរណ៍វិញ ដោយ យើងបានទាំងចំណូល និងថែរក្សាព្រៃឈើយើងក៏នៅគង់វង្សថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

មតិយោបល់