• 2021-06-21 06:24:59
  • ព័ត៌មាន

មិនមានការលក់ដូរឬឈប់ផ្ដេសផ្ដាស់ឡើយ ចំពោះការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

  • 2021-06-21 06:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា មិនមានការលក់ដូរឬឈប់ផ្ដេសផ្ដាស់ឡើយ ចំពោះការធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តមថ្លែងយ៉ាងដូចច្នេះក្នុងបទសម្ភាសន៍ ស្ដីពីលទ្ធផលក្នុងការចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១នេះ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការធ្វើដំណើរមានល្បឿនលឿន ដើម្បីជាសុវត្ថិភាពដល់អ្នកធ្វើដំណើរ ដូច្នេះពុំមានការលក់ដូរតាមដងផ្លូវ ឬ ឈប់សម្រាកផ្ដេសផ្ដាស់ឡើយ ដោយក្រុមការងារសាងសង់ផ្លូវបានរៀបចំតំបន់ផ្ដល់សេវា៣កន្លែង ក្នុងនោះមានកន្លែងឈប់សម្រាក មានស្ថានីប្រេង និងអាហារដ្ឋានជាដើម ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ។ ឯកឧត្តមបន្តថា ផ្លូវល្បឿនលឿនចំណាយពេលជិះត្រឹម ២ម៉ោងដល់កំពង់សោមហើយ។

ប្រភពរូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ

គួរំលឹកថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះរួចរាល់ប្រមាណជាង ៦០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។ នេះបើតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ផ្លូវល្បឿនលឿនលឿនភ្នំពេញ-ព្រះសីហនុ ៕

ប្រភពរូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ
ប្រភពរូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ
ប្រភពរូបភាព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម