• 2021-06-22 02:53:54
  • ព័ត៌មាន

រឿងរ៉ាវគួរឱ្យចាប់អារម្មណ៏ ៨យ៉ាង របស់វិមាន ថាច់ ម៉ាហាល់ ដ៏ស្រស់ត្រកាលដែលអ្នកមិនធ្លាប់បានដឹង

  • 2021-06-22 02:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពអស្ចារ្យនៃស្ថាបត្យកម្មសំណង់វិមាន ថាច់ ម៉ាហាល់ គឺអស្ចារ្យនិងមានភាពស្រស់ស្អាតបំផុត។ វិមាននៃក្តីស្រលាញ់នេះមានទីតាំងនៅ រដ្ឋ អុិតតា ប្រាដេស ប្រទេសឥណ្ឌា។ វិមាន ថាច់ ម៉ាហាល់ ត្រូវបានសាង់សង់ឡើងនៅក្នុងឆ្នាំ ១៦៣១ ដោយព្រះចៅអធិរាជ Shah Jahan ដើម្បីឧទ្ទិសក្នុងការចងចាំដល់ភរិយាទី ៣ របស់លោកឈ្មោះ Mumtaz Mahal ។ នៅក្នុងភាសាអារ៉ាប់វិមាន ថាច់ ម៉ាហាល់ ត្រូវបានគេស្គាល់ថាជា “មកុដនៃវិមាន” ។

ការពិតមួយចំនួនដែលអ្នកប្រហែលជាចាប់អារម្មណ៍និងចង់ដឹងអំពី វិមាន ថាច់ ម៉ាហាល់ ៖

១. វិមាន ថាច់ ម៉ាហាល់ ត្រូវបានសាងសង់ដោយកម្មករសរុបជាង ២២,០០០ នាក់។

២. រឿងព្រេងនិទានថាអធិរាជ Shah Jahan មានបំណងសាងសង់វិមាន ថាច់ ម៉ាហាល់ មួយទៀតឆ្លងកាត់ទន្លេប៉ុន្តែសង្គ្រាមជាមួយកូនប្រុសរបស់គាត់បានរំខានផែនការទាំងនោះ។

៣. ថាច់ ម៉ាហាល់ បានផ្លាស់ប្តូរពណ៌វិមាននៅពេលវេលាខុសគ្នានៃថ្ងៃនីមួយៗ។ នៅពេលព្រឹកពណ៌ស និង នៅពេលល្ងាចពណ៌មាស ខណៈនៅពេលយប់វិមាននេះត្រូវបានបំភ្លឺដោយពន្លឺព្រះច័ន្ទដ៏ស្រស់ត្រកាល។

៤. សិល្បៈនៃស្ថាបត្យកម្មបានចំណាយពេល ១៧ ឆ្នាំដើម្បីបញ្ចប់។

៥. ថាច់ ម៉ាហាល់ គឺជាកន្លែងសម្គាល់និងទាក់ទាញទេសចររបស់ឥណ្ឌាដ៏ល្បីល្បាញដែលបានទាក់ទាញភ្ញៀវទេសចរមកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ។

៦. សម្ភារៈដែលត្រូវបានប្រើដើម្បីសាងសង់វិមាន ថាច់ ម៉ាហាល់ ត្រូវបានដឹកទៅកន្លែងសាងសង់ដោយដំរី ១ពាន់ក្បាល។

៧. ត្បូងមានតម្លៃជាច្រើននៅលើវិមាននេះ ត្រូវបានលួចយកទៅ ដោយកងទ័ពអង់គ្លេសកំឡុងពេលមានការបះបោរ របស់ប្រជាជនឥណ្ឌា ក្នុងឆ្នាំ ១៨៥៧។

៨. ប្រសិនបើ ថាច់ ម៉ាហាល់ ត្រូវបានសាងសង់ក្នុងពេលបច្ចុប្បន្ន សំណង់នេះអាចធ្វើឲ្យ ព្រះចៅអធិរាជចំណាយប្រហែល ១០០$ ដើម្បីសាងសង់វា ឲ្យស្រស់ស្អាតដូចដែលយើងឃើញសព្វថ្ងៃ។

វិមាន ថាច់ ម៉ាហាល់ ត្រូវបានគេនិយាយថាជារតនភណ្ឌនៃសិល្បៈអ៊ីស្លាម នៅក្នុងប្រទេសមួយដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ។ រចនាបថនៃការសាងសង់វិញ បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែប អ៊ីស្លាម តួកគី និង ឥណ្ឌា នៅក្នុងសំណង់តែមួយ៕

ប្រភព៖ Wikipedia ប្រែសម្រួល ៖ សង្ហា

មតិយោបល់