• 2021-06-22 03:45:37
  • ព័ត៌មាន

អាជ្ញាធរធ្វើតេស្តទាំងថ្ងៃទាំងយប់ រតនគីរីរកឃើញវិជ្ជមានសរុប ១៦២នាក់ហើយ

  • 2021-06-22 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តរតនគីរី បានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ក្នុងគោលដៅធានាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ទន្ទឹមនឹងទំហំឆ្លងមេរោគកូវីដ-១៩កន្លងមក មានប្រជាពលរដ្ឋបានចូលរួមដោយស្ម័គ្រចិត្តក្នុងការធ្វើតេស្តសំណាក និងជាលទ្ធផលនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគីរីបានរកឃើញអ្នកវិជ្ជមានចំនួនសរុប ១៦២នាក់ហើយ។​

ការធ្វើតេស្តនេះធ្វើឡើងដោយមូលហេតុកន្លងមកនៅក្នុងខេត្តមានករណីផ្ទុះរលកចម្លងសហគមន៍ទ្រង់ទ្រាយធំ មិនធ្លាប់មានក្រោយពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកន្លងមក ។ រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោល ឬសង្ស័យខ្លួនមានជាប់ពាក់ព័ន្ធករណីកូវីដ១៩ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដ៏ទៃ និងតាមដាន សុខភាពជាប្រចាំ និងរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។

រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ និងចូលរួមអនុវត្តឲ្យបានម៉ឺងមាត់ជា ទីបំផុតនូវវិធានការ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការនិងឃាត់ផ្តាច់ការឆ្លងរាលជំងឺវឹង-១៩ ចូលក្នុងសហគមន៍និងក្រុមគ្រួសារ៕

អត្ថបទដោយ ៖ Su In

មតិយោបល់