• 2021-06-24 08:35:33
  • ព័ត៌មាន

ស្អាតត្រដឹមត្រដែតណាស់ មជ្ឍមមណ្ឌលព្រះពុទ្ធសាសនាលើភ្នំគិរីរម្យ សង់ឡើងមានអត្ថន័យយ៉ាងជ្រាលជ្រៅ

  • 2021-06-24 08:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានកសាងឡើងតាមអនុក្រឹត្យលេខ២១៥ អ.ន.ក្រ.បក ដែលមានទំហំដី ប្រមាណ ១២៦ហិកតា ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។ នៅពេលនេះកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ និងលេចចេញជារូបរាងបណ្ដើរៗហើយ ។ នេះបើតាមរូបភាពប៉ុន្មានសន្លឹកពីលោក ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលបានបង្ហោះកាលពីថ្មីៗនេះ ។

បើតាមការបញ្ជាក់ពីលោក ញ៉ឹក ប៊ុនថា បានោ្យដឹងថា លោកបានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន រួមទាំងលះបង់ពេលវេលាកម្លាំងកាយចិត្ត ស្វែងរកថវិកាដើម្បីកសាងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់ប្រយោជន៍ជនជាតិខ្មែរទាំងមូល ដើម្បីស្វែងយល់ពីព្រះពុទ្ធសាសនា ។ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មួយនេះនឹងក្លាយជាកេរតំណែលមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ មិនត្រឹមតែមានស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៃប្រទេសកម្ពុជា ៕

រូបភាព៖ ញ៉ឹក ប៊ុនថា

មតិយោបល់