• 2021-06-25 02:58:51
  • ព័ត៌មាន

អាមេរិក ថារុស្សីបន្តគាំទ្ររបបយោធា មីយ៉ាន់ម៉ា ដោយបានផ្តល់ជំនួយជាអាវុធដ៏ច្រើនសន្ធឹកសន្ធាប់

  • 2021-06-25 02:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិក បាននិយាយថាសហគមន៍អន្តរជាតិគួរតែមានការព្រួយបារម្ភ អំពីការលក់អាវុធឱ្យដល់របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនបាននិយាយចំឈ្មោះរបស់ក្រុមហ៊ុនផ្គត់ផ្គង់ណាមួយឡើយ។

នៅពេលមីយ៉ាន់ម៉ា ប្រឈមនឹងភាពឯកោកើនឡើងពីពិភពលោក បន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ និងការបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកតវ៉ាប្រជាធិបតេយ្យ រុស្ស៊ីបានបំពេញចន្លោះប្រហោងដោយផ្តល់ការគាំទ្រកាន់តែខ្លាំងតាមរយៈជំនួយយោធា។

ការជួយគាំទ្ររបស់វិមានក្រឹមឡាំងនាពេលថ្មីៗនេះចំពោះរបបយោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺមានភាពផ្ទុយគ្នានឹងការថ្កោលទោសរបស់លោកខាងលិច។ រដ្ឋបាល លោក ចូ បៃឌិន បានសរសើរចំពោះការដាក់ទណ្ឌកម្មថ្មីៗពីចក្រភពអង់គ្លេសនិងសហគមន៍អ៊ឺរ៉ុបដែលសំដៅទៅរករបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ Yahoo ប្រែសម្រួល ៖ សង្ហា

មតិយោបល់