- 2021-06-25 07:26:34
- ព័ត៌មាន
ទៅហើយនៅ? ផ្សារក្ដាមខេត្តកែប ជង្រុកអាហារសមុទ្រស្រស់ៗ និងកន្លែងទេសចរណ៍ដ៏សប្បាយ
- 2021-06-25 07:26:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅហើយនៅ? ផ្សារក្ដាមខេត្តកែប ជង្រុកអាហារសមុទ្រស្រស់ៗ និងកន្លែងទេសចរណ៍ដ៏សប្បាយ
ចន្លោះមិនឃើញ
កែបគឺជាខេត្តជាប់មាត់សមុទ្រតូចមួយរបស់ប្រទេសកម្ពុជាក្នុងចំពោមខេត្តក្រុងទាំង២៥ ដោយគ្របដណ្ដប់លើផ្ទៃដីសរុប៣៣៦គីឡូម៉ែតការេ។ ខេត្តនេះមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យ កសិកម្ម នេសាទ ទេសចរណ៍ និង ផលិតកម្មអំបិលជាដើម។ ខេត្តកែបមានឧទ្យានជាតិស្រស់ស្អាត និងមានកន្លែងកម្សាន្តជាច្រើន មិនត្រឹមតែប៉ុណ្ណោះអ្វីដែលជាចំនុចពិសេសរបស់ខេត្តនេះគឺ ផ្សារក្ដាម។
ផ្សារក្ដាម គឺជាផ្សារមួយដែលប្រមូលផ្ដុំទៅដោយមុខម្ហូប និងគ្រឿងសមុទ្រស្រស់ៗជាច្រើនមុខដូចជា ក្ដាម បង្គា មឹក បង្កង ដែលប្រជានេសាទទើបតែនេសាទបានថ្មីៗ និងមានលក់គ្រឿងតុបតែងល្អដែលឆ្នៃពីសត្វសមុទ្រយ៉ាងស្រស់ស្អាតផងដែរ។ ដោយសារភាពសម្បូរបែបទាំងនេះហើយទើបធ្វើឲ្យផ្សារក្ដាមមួយនេះទាក់ចិត្តទេសចរក្នុងនិងក្រៅស្រុក ដែលមកលេងកម្សាន្តក្នុងខេត្តកែបមិនអាចរំលងផ្សារមួយនេះបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះការលក់ដូរក្នុងផ្សារក្ដាមមួយនេះបានជួយសម្រួលជីវភាពរបស់ពលរដ្ឋក្នុងតំបន់កាត់បន្ថយការចំណាកស្រុកបានមួយកម្រិតផងដែរ។
ផ្សារក្ដាមជាគ្រឿងសមុទ្រតូចមួយ ដ៏ល្បីល្បាញប្រចាំខេត្តកែប។ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិកម្ររំលងផ្សារក្ដាមនេះណាស់ឲ្យតែទៅលេងខេត្តកែបម្ដងៗ ដោយបានជម្រុញឲ្យផ្សារមួយនេះជាចរន្តសេដ្ឋកិច្ចរបស់ប្រជាជន និងខេត្តទាំងមូលមានភាពល្អប្រសើរ ប្រៀបដូចជាសរសៃឈាមដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដកិច្ចខេត្តដ៏តូចមួយនេះឲ្យមានភាពរីកចម្រើនសំខាន់មួយផ្នែកផងដែរ៕