- 2021-06-25 04:46:45
- ព័ត៌មាន
ឃើញទេសភាពបៃតងខ្ចី ស្អាតត្រជាក់ភ្នែកស្មានតែនៅឯណាឆ្ងាយ នៅជិតបង្កើយភ្នំពេញ ជិះមួយវឹងដល់
- 2021-06-25 04:46:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញទេសភាពបៃតងខ្ចី ស្អាតត្រជាក់ភ្នែកស្មានតែនៅឯណាឆ្ងាយ នៅជិតបង្កើយភ្នំពេញ ជិះមួយវឹងដល់
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលចង់រកកន្លែងកម្សាន្តជិតៗក្រុង ផ្តល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយដោយមិនបាច់ចំណាយវេលាទៅតាមបណ្តាខេត្តដែលមានរយៈពេលយូរ នោះគឺរមណីយដ្ឋានចំការធ្នង់ ដែលយើងអាចបន្ធូរភាពតានតឹងជាមួយទេសភាពស្រស់ស្រាយបែបធម្មជាតិខៀវខ្ចីស្ងប់ស្ងាត់ មានកន្លែងអង្គុយលេងញាំអីច្រើនប្រភេទ មានហាងកាហ្វេ និងផ្ទះលំហែរ ជាពិសេសមានកន្លែងសម្រាប់បោះតង់ទៀត។
រមណីយដ្ឋានចំការធ្នង់មានទីតាំងស្ថិតនៅជិតក្រុងភ្នំពេញតែម្ដង ដោយចំណាយពេលត្រឹមតែ១០នាទីជាង ពីកំពង់ចម្លងអរិយក្សត្រត្រើយខាងកើត ពេលឆ្លងសាឡាងហើយដល់ផ្លូវបត់ជាបួន (ផ្លូវលេខ ៣៨០) បត់ឆ្វេង ហើយជិះប្រហែល ៩នាទីដល់ផ្លូវទៅ 7NG បត់ស្តាំប្រហែល ១០នាទីនោះយើងនឹងឃើញរមណីយដ្ឋានចំការធ្នង់មិនខាន៕
ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក ចំការធ្នង់