- 2021-06-25 08:47:58
- ព័ត៌មាន
ដើរព្រៃ ឬឡើងភ្នំ មិនត្រូវនិយាយ ឬធ្វើរឿងទាំងនេះដាច់ខាត ប្រយ័ត្នមានគ្រោះ
- 2021-06-25 08:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរព្រៃ ឬឡើងភ្នំ មិនត្រូវនិយាយ ឬធ្វើរឿងទាំងនេះដាច់ខាត ប្រយ័ត្នមានគ្រោះ
ចន្លោះមិនឃើញ
ការដើរព្រៃមិនមែនដើរផ្សារ Shopping ទិញឥវ៉ាន់នោះទេ អ្នកអាចជួបរឿងជាច្រើន ដែលអ្នកមិនចង់ជួប ឬ ឃើញនូវរបស់ខ្លះដែលអ្នកមិនប្រាថ្នាចង់ឃើញ។ មួយវិញទៀត ការដើរព្រៃមិនមែនដូចក្នុងរឿងភាគដែលមានពេទ្យជំរំ ចាំជួយនៅពេលអ្នកមានបញ្ហានោះទេ ព្រោះថាដើរព្រៃ គឺដើរព្រៃហើយ គឺមានតែអ្នក និងខ្លួនអ្នកប៉ុណ្ណោះ ដែលជួយខ្លួនឯងនៅពេលដែលមានបញ្ហា។ នៅពេលដែលអ្នកឡើងភ្នំ ឬដើរនៅក្នុងព្រៃ អ្នកគួរតែបានដឹងថា ពាក្យអ្វីដែលមិនគួរនិយាយ និងអ្វីដែលមិនគួរធ្វើ ៖
១. កុំបរិភោគផ្លែឈើព្រៃ ដែលយើងមិនស្គាល់ប្រភេទច្បាស់
ផ្លែឈើព្រៃ មិនដូចផ្លែឈើដែលដាក់លក់តាមផ្សារទេ វាអាចមានឈ្មោះ និងរូបរាង ស្រដៀងគ្នា ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់យើងដោយមិនដឹងខ្លួន។ កុំប៉ះ ឬចាប់កាន់ ប្រសិនបើអ្នកមិនស្គាល់ផ្លែឈើទាំងនោះ ឬ កុំសូម្បីតែហិត ឬភ្លក់ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់អ្នក។ អ្នកគួរតែបានស្វែងយល់ខ្លះៗពីប្រភេទផ្លៃឈើព្រៃ តាមរយៈការស្រាវជ្រាវ ឬការសាកសួរពីអ្នកដែលធ្លាប់បានដើរព្រៃ។
២. មិនត្រូវហូបទឹក ដែលមានគ្មានប្រភព ឬជាទឹកនឹង
ជាការពិត ទឹកដែលអ្នកបានឃើញនៅលើភ្នំ ឬទឹកនៅក្នុងព្រៃ គឺជាទឹកធម្មជាតិ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកបរិភោគមិនបានត្រឹមត្រូវ ត្រង់នេះបានន័យថា មនុស្សម្នាក់ៗមានតម្រូវការក្នុងខ្លួនមិនដូចគ្នាទេ អ្នកផ្សេងអាចហូបរបស់ហ្នឹងបាន តែមិនប្រាកដថាអ្នកអាចហូបបាននោះទេ គេផឹកគ្រប់គ្នាមិនអី តែអ្នកផឹកទៅបែរជាអី ដូចអ្វីដែលបានបញ្ជាក់ពីដើមអ៊ីចឹង ក្នុងព្រៃមិនមានមន្ទីរពេទ្យទេ ចំពោះថ្នាំដែលអ្នកដាក់យកទៅក៏មិនប្រាកថថា អាចត្រូវនោះដែរ អ្នកអាចនឹងមានគ្រោះថ្នាក់ ប្រសិនអ្នកមិនប្រយ័ត្ន។ អ្នកគួរតែបានដឹងពីខ្លួនឯងច្បាស់ថាហូបយ៉ាងម៉េចបាន ផឹកយ៉ាងម៉េចកើត ហើយអ្វីដែលសំខាន់ជាងនេះ គឺគួរតែមានដបទឹក ឬកូនកំសៀវ ជាមួយចង្ក្រានហ្គាសតូចដែលអ្នកអាចដាំទឹកហូប ឬឆុងការហ្វេ ឬតែបាន ឃើញអត់ អត់គ្រោះថ្នាក់ ហើយចំណេញបានកាហ្វេផឹកលើភ្នំទៀត។
៣. ហាមដាច់ខាត និយាយពាក្យមិនល្អ ដូចជាការឃើញសត្វនេះ ឬសត្វកាចសាហាវណាមួយ
ដើរក្នុងព្រៃ ចៀសវាងបំផុតគឺប្រើពាក្យ ឬទង្វើមិនសមរម្យ ព្រោះយើងមិនអាចមើលដឹងថា មានអ្វីនោះទេ។ ការប្រើពាក្យពេជន៍ក្នុងការនិយាយ គួរតែចៀសវាងពាក្យដែលមិនសមរម្យ ព្រោះដូចចាស់ៗតែងនិយាយចឹង ដើរហើរផ្លូវឆ្ងាយ ហាមដាច់ខាតនិយាយពាក្យផ្តេសផ្តាស ព្រោះវាអាចឲ្យអ្នកមានបញ្ហាដោយសារតែការនិយាយស្តីមិនចេះគិតរបស់អ្នក។
៤. ហាមផ្តាច់ដើរចោលគ្នា ឬដើរតែឯង បើទោះបីជាយើងស្គាល់ភូមិសាស្ត្រនោះច្បាស់ប៉ុណ្ណាក៏ដោយ
ដើរក្នុងព្រៃ ឬឡើងភ្នំ គួរណាស់តែដើរជាក្រុម មិនគួរដើរដាច់តែឯង ឬដើរម្នាក់ឯងនោះទេ។ អ្នកដើរព្រៃគួរបានដឹង ការដើរក្នុងព្រៃ មិនដូចដើរក្នុងផ្សារទំនើបដែលមានមនុស្សច្រើន មានសន្តិសុខអាចសួរផ្លូវ មានសេវាទូរសព្ទ អាចឆែក Map (ក្នុងករណីវង្វេង) នោះទេ អ្នកអាចមានបញ្ហាប្រសិនបើអ្នកមិនស្គាល់ទីតំបន់ច្បាស់ ហើយហំហានដើរតែម្នាក់ឯង មួយវិញទៀត ហាមផ្តាច់ដើរចោលគ្នា ទៅជាមួយគ្នា រួមសុខទុក្ខជាមួយគ្នា មិនថាក្នុងក្រុមរបស់អ្នកពួកគាត់ដើរយឺត ឬលឿន គួរតែចាំគ្នា មិនគួរទុកគាត់ចោល ហើយដើរទៅមុននោះទេ ព្រោះអ្នកនឹងស្តាយក្រោយប្រសិនបើអ្នកទុកគាត់ចោល ហើយមានរឿងណាមួយមិនល្អកើតឡើងលើគាត់។
រូបភាពផ្តល់សិទ្ធដោយ៖ Unseen Cambodia