• 2021-06-26 09:52:23
  • ព័ត៌មាន

ប្រសើរណាស់! បុរីសុវណ្ណភូមិ ដឹកនាំក្រុមការងារផ្នែកសំណង់ទៅចាក់វ៉ាក់សាំងការពារកូវីដ ព្រមទាំងផ្ដល់ថវិកា ៤លានរៀលផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ

  • 2021-06-26 09:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ថ្នាក់គ្រប់គ្រងនៃបុរីសុវណ្ណភូមិ បានដឹកនាំក្រុមការងារផ្នែកសំណង់ប្រមាណ ៦៣នាក់ ដើម្បីទៅទទួលការចាក់វ៉ាក់សាំងលើកទី ១ ការពារវីរុសកូវីដ-១៩ នៅវិទ្យាល័យជាស៊ីមព្រែកអញ្ចាញ ។ នេះបង្ហាញឱ្យឃើញថា បុរីសុវណ្ណភូមិ បានគិតគូរដល់សុខទុក្ខក្រុមការងាររបស់ខ្លួន និងបង្ហាញពីការចូលរួមជាមួយក្រសួងសុខាភិបាលក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ តាមរយៈការចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។

អ្វីដែលគួរឱ្យកោតសរសើរឆ្លៀតនៅក្នុងឱកាសនេះដែរ ថ្នាក់គ្រប់គ្រងបុរីសុវណ្ណភូមិ បានចូលរួមវិភាគទានដើម្បីជាការផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ និងក្រុមការងារយុវជនស្ម័គ្រចិត្តដែលបានចំណាយពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្តចុះជួយក្នុងយុទ្ធនាការចាក់វាក់សាំងការពារជំងឺ កូវីដ-១៩ ក្នុងស្រុកមុខកំពូល ដែលសរុបជាទឹកប្រាក់ចំនួន ៤លានរៀលតាមរយៈលោកអភិបាលស្រុក តុង ស៊ីវមី ។ សកម្មភាពរបស់បុរីសុវណ្ណភូមិ គឺបង្ហាញឱ្យឃើញពីគំរូដ៏ល្អមួយស្របពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងខិតខំប្រយុទ្ធប្រឆាំងទប់ស្កាត់ការពារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

គួរឱ្យដឹងដែរ​ថា​បុរី​សុវណ្ណភូមិ​ ​កំពុង​ដំណើរ​ការ​សង់​ផ្ទះល្វែងពាណិជ្ជកម្ម, វីឡាទោល Deluxe A, វីឡាទោល Deluxe B​ និង​ប្រភេទ​ផ្ទះ​ ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​ លើទំហំដី ៣០​ហិកតា ស្ថិត​ក្នុង​ភូមិជ្រែ​ ឃុំសំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល (ស្ថិតនៅជាប់ជាមួយធនាគា Aceleda លើផ្លូវ ២៦១ ដែរជាផ្លូវរដ្ឋទំហំ៤០ម៉ែត្រ ពី​តំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ៦A ដែលជាតំបន់មានការអភិវឌ្ឍន៏ លំនៅដ្ឋាន​ប្រណិត​ជាច្រើនគម្រោង ៕

ចង់ច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់ ៖ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ

សម្រាប់ព័ត៌មានលម្អិត៖

• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

មតិយោបល់