• 2021-06-28 03:55:54
  • ព័ត៌មាន

NASA ថតបានទិដ្ឋភាព "ទន្លេមាស" ​លើភពផែនដីពីទីអវកាស តែបើដឹងការពិត ធ្វើឲ្យគ្រប់គ្នាកាន់តែព្រួយបារម្ភ

  • 2021-06-28 03:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ទីភ្នាក់ងារ​អវកាស​ពិភពលោក ហៅកាត់ ណា​សា (NASA) បានភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយប្រទះឃើះទន្លេមាស មួយនៅលើភពផែនដី ដែលរូបភាពដ៏កម្រនេះត្រូវផ្តិតបានពីស្ថានីយអវកាសអន្តរជាតិ។ ទន្លេមាសនោះគឺជា ទំហំ​ដ៏​មហាសាល​នៃ​ការ​ជីក​យក​រ៉ែ​មាស ដែល​ភាគច្រើន​ខុសច្បាប់​ស្ថិត​ក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​​​។

​តាម​ពិត​​ក្នុង​រូបថត​នោះគឺជា​រណ្តៅ​ដែល​ត្រូវ​បាន​ជីក​ដោយ​ក្រុម​អ្នករុករក​រ៉ែ ដែល​គ្មាន​អាជ្ញាប័ណ្ណ​ ហើយ​ជា​ធម្មតាសកម្មភាពទាំងនោះ​ត្រូវ​បាន​ធ្វើដោយលាក់បាំង​បំផុត ប៉ុន្តែ​វា​ត្រូវ​ផ្លាត ចាំងទៅលើដោយសារ​ពន្លឺព្រះអាទិត្យ​។ អវកាសយានិក​ម្នាក់​នៅ​ស្ថានីយ៍​អវកាស International Space Station (ISS) បាន​ចាប់​យក​រូបថត​ទាំងនេះ។

រូបភាព​ទាំងនេះ​គឺជា​ភស្តុតាង​បន្ថែម​ទៀត​នៃ​ទំហំ​រ៉ែ​មាស​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​តំបន់ Madre de Dios ភាគ​អាគ្នេយ៍​ប្រទេស​ប៉េ​រូ​។ ប៉េ​រូ​ជា​ប្រទេស​នាំ​ចេញ​មាស​ឈានមុខ​គេ ហើយ​តំបន់ Madre de Dios ជាទីតាំងរបស់ក្រុម​អ្នករុករក​រ៉ែ​រាប់​ពាន់​នាក់​កំពុង​រកស៊ី​នៅ​ទីនោះ និងបានបំផ្លាញព្រៃឈើ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ​៕

ប្រភព៖ BBC

មតិយោបល់