• 2021-06-29 02:45:29
  • ព័ត៌មាន

មូលហេតុទាំងនេះហើយ បានជាសត្វតោ ត្រូវបានគេចាត់ទុកជាស្តេចនៃសត្វព្រៃ

  • 2021-06-29 02:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វតោគឺជាសត្វព្រៃដ៏ធំមួយ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក។ វាក្បាលមូល ត្រចៀកមូល និងមានរោមពីក្បាលទៅចុងកន្ទុយរបស់វា។ សត្វតោត្រូវបានគេចាត់ទុកថាជាស្តេចពីព្រោះគ្រប់គ្រងលើទឹកដីដែលពួកគេរស់នៅនិងសត្វដទៃទៀតទាំងអស់ដែលរស់នៅជាមួយគ្នា។ តោខ្លះ អាចមានទម្ងន់រហូតដល់ ៥០០ផោន ឬជាង ២០០គីឡូក្រាម និង អាចមានជីវិតរស់នៅបានរហូតដល់ ១៥ឆ្នាំ។

ចរិតពិតប្រាកដរបស់សត្វតោ គឺជាការចាប់សត្វដទៃទៀតដូចជា សេះបង្កង់ គោព្រៃ មកធ្វើជាចំណីអាហារ។ តោ ជារឿយៗតែងសហការជាមួយគ្នាពួកគេដទៃទៀតដើម្បីចាប់សត្វធំៗ ដូចជាក្របី រហូតដល់សត្វ ក្រពើ។ សត្វតោញី ជាធម្មតាតែងចេញទៅប្រមាញ់រកចំណី។ សត្វតោរស់នៅជាក្រុមដែលមានរហូតដល់ ១៥ ក្បាល និងមានតោឈ្មោលវ័យជំទង់៣ក្បាល។

សត្វតោគឺជាស្តេចសត្វព្រៃដោយសារតែអំណាចនិងកម្លាំងដ៏មហិមារបស់ពួកគេ។ សត្វតោមិនខ្លាចសត្វផ្សេងទៀតនោះទេ។ សត្រូវតែមួយគត់ដែលតោគឺ មនុស្ស។ រោមសត្វតោ មានភាពស្រស់ស្អាត ហើយមានតម្លៃណាស់នៅលើទីផ្សារងងឹត។ តាមពិតមនុស្សគឺជារឿងតែមួយគត់ដែលតោត្រូវខ្លាច។ ជាអកុសលអ្នកប្រមាញ់ទាំងនោះ មិនខ្វល់ទេប្រសិនបើសត្វតោ ត្រូវផុតពូជជារៀងរហូត។

សត្វតោ សម្រាកប្រហែល ២០ ម៉ោងក្នុងមួយថ្ងៃ មានន័យថាពួកគេមានជីវិតរស់នៅដូចជាស្តេច។ តោ ចង់ស៊ីសត្វផ្សេងជាចំណីនៅពេលណាក៏បាន។ នេះជាមូលហេតុដែលសត្វតោត្រូវបានគេចាត់ទុកថាជាស្តេចនៃសត្វព្រៃ៕

ប្រភព៖ Wikipedia ប្រែសម្រួល ៖ សង្ហា

មតិយោបល់