- 2014-11-24 18:08:15
- ព័ត៌មាន
ពងទាកូនខេត្តតាកែវគ្រោងនឹងបំពាក់ស្តង់ដារប្រលូកចូលទីផ្សារក្នុងពេលឆាប់ៗនេះ
- 2014-11-24 18:08:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពងទាកូនខេត្តតាកែវគ្រោងនឹងបំពាក់ស្តង់ដារប្រលូកចូលទីផ្សារក្នុងពេលឆាប់ៗនេះ
ចន្លោះមិនឃើញ
ពងទាកូន នៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រសិទ្ធិនាមថា ជាពងទាកូន ដែលមានរសជាតិឆ្ងាញ់ជាងគេ នៅស្រុកខ្មែរ ហើយគ្រោងនឹងបិទស្លាកស្តង់ដារ ទទួលស្គាល់ដោយក្រសួងទៀតផង។ ថ្លែងនៅក្នុងកម្មវិធី សប្តាហិ៍សហគ្រិនសកល ២០១៤ កាលពីថ្ងៃទី២២ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ថា៖ សព្វថ្ងៃប្រទេសកម្ពុជាសម្បូរទៅដោយផលិតផល និង កសិផលយ៉ាងច្រើន ដែលអាចរាប់បញ្ចូលបានថា ជាទំនិញដែលមានស្តង់ដារ ទាំងគុណភាព និងរសជាតិ។
"សូម្បីតែពងទាកូន នៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលល្បីជាងគេនៅស្រុកខ្មែរ ក៏ខាងក្រសួងគ្រោងនឹងបិទផ្លាកទទួលស្គាល់គុណភាពផងដែរ"។ ឯកឧត្ដម លើកឡើងដូច្នេះ នៅចំពោះមុខសិស្ស និស្សិត និង ក្រុមសហគ្រិនវ័យក្មេងជាច្រើននាក់ទៀត នៅក្នុងកម្មវិធីនេះ ។
ផលិតផលកសិកម្ម និងដំណាំកសិផលជាច្រើន តួយ៉ាងដូចជា ធូរេនកំពត បង្កង និងពងទាកូនខេត្តតាកែវ ស្ករត្នោតខេត្តកំពង់ស្ពឺ ណែមខេត្តស្ទឹងត្រែង ក្រឡានខេត្តក្រចេះ សាច់ក្រក ខេត្តសៀមរាប និង ផលិតផលកសិផល ដែលជាស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមខេត្តជាច្រើនទៀត កំពុងត្រូវបានក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់ ហើយគ្រោងនឹងបិទផ្លាកនៅលើទំនិញទាំងអស់នោះ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ខណៈដែលម្រេចខេត្តកំពត និង ស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងរៀបចំរួចហើយ៕
ចុះប្រិយមិត្ត មានដែលភ្លក់រសជាតិ ពងទាកូនខេត្តតាកែវដែរអត់?
ចុចអាន៖ បង្កងខេត្តតាកែវ ល្បីមួយស្រុកខ្មែរអ្នក ភ្នំពេញ អ្នកខេត្តណាក៏មិនរំលងបើទៅដល់
អត្ថបទ៖ យិន សំបូរ
រូបភាព៖ Food Touring