• 2021-07-05 06:49:29
  • ព័ត៌មាន

លើកដំបូងកម្ពុជាក្រាលកៅស៊ូប្រភេទ (asphalt) លើផ្លូវល្បឿនលឿន មានលក្ខណៈពិសេសៗទាំងនេះ

  • 2021-07-05 06:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទទួលបានភាពជោគជ័យដ៏ប្រសើរ ក្រោយការក្រាលស្រទាប់កៅស៊ូក្រាលថ្នល់ (asphalt)។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផេក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី ០៥ កក្កដា ២០២១នេះ។

នេះជាលើកដំបូងហើយនៅក្នុងប្រទេសកម្ពុជា ដែលប្រើប្រាស់នូវប្រភេទកៅស៊ូក្រាលថ្នល់ (asphalt) កែច្នៃប្រភេទ SBS មានគុណសម្បត្តិច្រើនយ៉ាង ដែលអាចស៊ាំជាមួយកម្តៅថ្ងៃ និងភ្លៀងខ្លាំង ជាពិសេសគឺធន់នឹងការធ្វើដំណើរចរាចរណ៍ច្រើនប្រភេទ និងរក្សានូវអាយុកាលរបស់ការប្រើប្រាស់ផ្លូវថ្នល់បានយូរ។ ដែលកាន់តែពិសេសជាងនេះ គឺពិសេសប្រភេទកៅស៊ូមួយប្រភេទនេះ ត្រូវបានជ្រើសរើសក្រាលនៅស្រទាប់កណ្តាលនៃផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានយ៉ាងស្អាត និងមាំល្អថែមទៀតផង ។

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាពីភ្នំពេញទៅ ខេត្តព្រះសីហនុ ប្រវែង ១៩០ គីឡូម៉ែត្រ កំពុងសម្រុកសាងសង់យ៉ាងមមាញឹក មកដល់ពេលនេះរួចរាល់ប្រមាណជាង ៦០% ហើយ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានប្រាប់ថា ការធ្វើដំណើរតាមផ្លូវនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី