• 2021-07-05 11:24:51
  • ព័ត៌មាន

អភិបាលស្រុកគងពិសី និងអ្នកភូមិត្របែកទូង ផ្ដួចផ្ដើមគំនិតយុទ្ធនាការ “ភូមិខ្ញុំស្អាត” ដាំដើមឈើផ្កា ជុំវិញភូមិ

  • 2021-07-05 11:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកភូមិត្របែកទូង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ដួចផ្ដើមគំនិតបង្កើតគម្រោង “ភូមិខ្ញុំស្អាត” ដែលគម្រោងនេះ ក៏ទទួលបានការគាំទ្រ ពីលោកមេភូមិ មុយ វី ផងដែរ។ តើគម្រោង “ភូមិខ្ញុំស្អាត” ជាគម្រោងអ្វី ធ្វើឡើងដើម្បីអ្វី?

គម្រោងនេះ បង្កើតឡើងក្នុងគោលបំណងបំផុសចលនាឲ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងរៀបចំផ្ទះឲ្យបានស្អាតបាត ផ្ដើមចេញពីផ្ទះនិមួយៗ ក្លាយជាភូមិស្អាត។ នេះជាការលើកឡើងរបស់ លោក មុយ វី មេភូមិត្របែកទូង។

លោក ចែមភឺនរីម វុទ្ធី អភិបាលនៃគណៈអភិបាលស្រុកគងពិសី

ប្រភពដដែលបានឲ្យដឹងទៀតថា គម្រោងខាងលើនេះ គឺផ្ដួចផ្ដើមឡើងដោយក្រុមការងារអភិវឌ្ឍន៍ភូមិ ដោយធ្វើការដាំដើមផ្កា ដើមលឿងរាជ្យ ដើមក្ងោក និងដើមត្របែកត្របែកព្រៃថៃ ដើម្បីលំអរក្នុងភូមិ ។ ​ក្រុមការងារអភិវឌ្ឍន៍ភូមិ បានឲ្យដឹងបន្ថែមថា គម្រោងខាងលើនេះ មានអ្នកចូលរួមប្រមាណជា ៤០នាក់ កាលពីថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះ ដែលភាគច្រើនជាយុវជន។

ការចូលរួមគម្រោង “ភូមិខ្ញុំស្អាត”នេះ បានធ្វើការដាំដើមឈើ ផ្កាលំអរ ជុំវិញភូមិឋាន និងបរិវេណស្រះទឹកភូមិត្របែកទូង ដោយបាន ដាំដើមឈើ ចំនួន 250ដេីម ក្នុងនោះមានដេីមលឿងរាជ្យចំនួន 150ដេីម ដេីមក្ងោកចំនួន50ដេីម ដេីម ត្របែកព្រៃថៃចំនួន50 ដេីម។ គម្រោងនេះដែរ ក៏បានចូលរួមពី លោក ចែមភឺនរីម វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

លោកមេភូមិ ត្របែកទូង មុយ វី
មតិយោបល់