- 2021-07-06 03:59:06
- ព័ត៌មាន
ក្រសួងប្រកាសឱ្យសាលាឯកជនទាំងអស់ រៀបចំប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩ តាមកាលកំណត់រៀងៗខ្លួន
- 2021-07-06 03:59:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងប្រកាសឱ្យសាលាឯកជនទាំងអស់ រៀបចំប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩ តាមកាលកំណត់រៀងៗខ្លួន
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមហង់ ជួនណារ៉ុន បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) ឆ្នាំសិក្សា ២០២០- ២០២១ ដោយគ្រឹះស្ថានសិក្សាសាម៉ី ជាអ្នកទទួលខុសត្រូវ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។ នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ។
ក្រសួងអប់រំយុវជន និងកីឡានឹងផ្តល់ការទទួលស្គាល់ចំពោះលទ្ធផលនៃ ការប្រឡងនេះ និងធ្វើអធិការកិច្ចបើចាំបាច់។ គ្រឹះស្ថានសិក្សាឯកជនត្រូវផ្ញើទិន្នន័យមកមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ០១ ច្បាប់ និងក្រសួង០១ច្បាប់ (យកដ្ឋានកិច្ចការប្រឡង) សម្រាប់ទុកជា ឯកសារ ក្រោយពេលលទ្ធលការប្រឡងរូបរាល់ជាស្ថាពរ។
សូមមើលលិខិតជម្រាបជូនដូចខាងក្រោមនេះ៖