• 2021-07-07 11:10:49
  • ព័ត៌មាន

ទឹកចិត្តល្អម្ល៉េះ! ឱ្យរថយន្តជាច្រើនគ្រឿងហើយ ឥលូវជប៉ុននឹងធ្វើចំណតឡានក្រុងឆ្លាតវៃ ប្រើបច្ចេកវិទ្យាទំនើបនៅភ្នំពេញ

  • 2021-07-07 11:10:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានដំណើរការលើបណ្ដាញផ្លូវចំនួន១៣ខ្សែ ក្នុងក្រុងភ្នំពេញដោយមានចំណតរងចាំផ្សេងៗទៅតាមខ្សែនីមួយៗ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញមានកិច្ចប្រជុំតាមប្រព័នអនឡាញជាមួយអ្នកជំនាញការជប៉ុន ដោយនឹងចាប់ផ្តើមសិក្សាអំពីការអភិវឌ្ឍចំណត រង់ចាំរថយន្តក្រុងវៃឆ្លាត (Smart Bus Shelter) ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ នៃប្រទេសជប៉ុន ដែលតាមរយៈក្របខណ្ឌដៃគូកិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន បានផ្តួចផ្តើម និងគាំទ្រ រាជធានីភ្នំពេញក្នុងការសិក្សា និងអនុវត្តសាកល្បងគម្រោងអភិវឌ្ឍន៍ចំណតរង់ចាំរថយន្តក្រុងវៃឆ្លាត (Smart Bus Shelter) ដើម្បីសម្រួល និងកាន់តែផ្ដល់ភាពងាយស្រួល ដល់ការរង់ចាំរបស់អ្នកធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណក្នុងរាជធានីភ្នំពេញ៕

អត្ថបទដោយ ៖ Su In

មតិយោបល់