- 2021-07-12 03:01:51
- ព័ត៌មាន
ផ្ទុះខ្លាំង ក្នុងខេត្តមួយនេះ រកឃើញពលករមកពីប្រទេសថៃ ជាង ២០០នាក់ វិជ្ជមានកូវីដ១៩
- 2021-07-12 03:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះខ្លាំង ក្នុងខេត្តមួយនេះ រកឃើញពលករមកពីប្រទេសថៃ ជាង ២០០នាក់ វិជ្ជមានកូវីដ១៩
ចន្លោះមិនឃើញ
ពលករជាច្រើននាក់មកពីប្រទេសថៃ ដែលចូលមកខេត្ត ឧត្ដរមានជ័យ រកឃើញមានវិជ្ជមានកូវីដ១៩ ។ នេះបើតាមទិន្នន័យដែលទទួលបានពីរដ្ឋបាលខេត្ត នៅថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២១នេះ។
នាថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញ ករណីឆ្លងថ្មី ចំនួន ២៤០ នាក់ ដែលក្នុងនោះ ពលករ ២៣៩ នាក់ ដែលមកប្រទេសថៃ មានវិជ្ជមានកូវីដ១៩ និង ១ នាក់ ជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.៨២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៧៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៣៧១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៤៥០ នាក់ និងស្លាប់ចំនួន ០៤នាក់ ៕
ខាងក្រោមជាចំនួនអ្នកឆ្លងដែលបង្ហាញដោយរដ្ឋបាលខេត្តឧត្តរមានជ័យ