• 2021-07-13 08:17:34
  • ព័ត៌មាន

វៀតណាមសម្រេចបិទខ្ទប់ទីក្រុងធំមួយទៀត ក្រោយចំនួនអ្នកឆ្លងវីរុសកូវីដ ឡើងដល់ ជិត៣មុឺននាក់

  • 2021-07-13 08:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បានសម្រេចបិទខ្ទប់ទីក្រុងធំមួយទៀតរបស់ខ្លួន គឺទីក្រុង Can Tho រយៈពេល ១៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន រ៉យទ័រ។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែប្រយុទ្ធនឹងការឆ្លងរាតត្បាតដ៏អាក្រក់បំផុតនៃវីរុសកូវីដ។ គិតមកទល់ពេលនេះ មានអ្នកឆ្លងសរុបជិត ៣មុឺននាក់ និងមានអ្នកស្លាប់ចំនួន ១១៦ នាក់។

យ៉ាងណាមិញស្ថានភាពនេះ ស្ថិតនៅក្នុងតួលេខទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួននៅអឺរ៉ុប ឥណ្ឌា និងសហរដ្ឋអាមេរិក។ គួរឱ្យដឹងថា វៀតណាម បានសម្រេចបិទខ្ទប់ទីក្រុង ហូជីមិញ ទាំងស្រុង បន្ទាប់ពីមានអាត្រាអ្នកឆ្លងច្រើន និងស្ថិតនៅចំណុចដែលមានហានិភ័យខ្ពស់៕

ប្រភព៖ Reuters ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី