- 2021-07-13 10:20:31
- ព័ត៌មាន
ទៅមើលភ្នំខ្នងផ្សារ សុទ្ធតែសំបកដបចម្រុះគ្រប់ប្រភេទ ស្នាដៃអ្នកស្រឡាញ់ធម្មជាតិមួយចំនួនយកទៅហើយមិនចេះយកមកវិញ
- 2021-07-13 10:20:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅមើលភ្នំខ្នងផ្សារ សុទ្ធតែសំបកដបចម្រុះគ្រប់ប្រភេទ ស្នាដៃអ្នកស្រឡាញ់ធម្មជាតិមួយចំនួនយកទៅហើយមិនចេះយកមកវិញ
ចន្លោះមិនឃើញ
តំបន់ព្រៃភ្នំធម្មជាតិ ខ្នងផ្សារជាទីកន្លែងកម្សាន្តមួយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទេសចរដែលចូលចិត្តការកម្សាន្តបែបផ្សងព្រេង ដោយសារតែតំបន់នេះមានទេសភាព យ៉ាងស្រស់ស្អាតខ្លាំង ដោយមានស្មៅដុះយ៉ាងក្រាស់ក្រែលបៃតងខ្ចី ខ្យល់អាកាសបរិសុទ្ធ មិនខុសពីឋានសួគ៌ាលោកិយឡើយ។
តំបន់ព្រៃភ្នំធម្មជាតិខ្នងផ្សារ គឺតែងតែមានភ្ញៀវមកលេងលម្ហែកាយមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយបានជួយសម្រួលជីវភាពមួយកម្រិតនៃប្រជាជនក្នុងតំបន់ និងបានលើកស្ទួយវិស័យទេសចរណ៍យ៉ាងល្អប្រសើរ។ ទន្ទឹមនឹងមានអ្នកមកលេងកម្សាន្តច្រើន ផលប៉ះពាល់ក៏អាចកើតឡើងបានដែរ ប្រសិនភ្ញៀវដែលមកលេងទីនេះ មិនជួយសហការសម្អាតកន្លែងទីកន្លែងមួយនេះ ដែលធ្វើឲ្យប៉ះពាល់ទាំងបរិស្ថា ននិង អ្នកដែលមកលេងទីនេះក្រោយៗទៀត។
គណនីហ្វេសប៊ុកមួយឈ្មោះថា Sren Lee បានបង្ហោះជារូបភាពច្រើនសន្លឹកដែលបង្ហាញពីកាកសំណល់សំរាម ដែលសេសសល់មកពីការហូបចុករបស់ ភ្ញៀវទេសចរមួយចំនួនតូច ដែលបានវេចខ្ចប់យកគ្រឿងឧបភោគមកទីនេះ ហើយមិនបានយួរចុះមកក្រោមវិញ ដោយបន្សល់នៅលើភ្នំនេះ មិនខ្ចីខ្វាយខ្វល់បន្តិចបន្តួចសោះឡើយ។ បានធ្វើឲ្យ ខ្នងផ្សារដែលពីមុនជាទីស្ងប់ស្ងាត់ មានពណ៌បៃតងស្រស់ប្រែក្លាយជាកន្លែងចោលសំរាមយ៉ាងអនាធិបតេយ្យបំផុត ដោយសារអ្នកទៅដល់ទីនោះបានចោលសំរាមគ្រប់ប្រភេទមានតាំងពីដបស្រា ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើមដោយមិនញញើតដៃ។
ឡើងភ្នំដើរព្រៃមិនបាច់ទាល់តែថតកាន់ទង់ជាតិក៏បាន សុំត្រឹមតែពិសារអាហារ សេពសោយ ទទួលទានភេសជ្ជៈ គ្រឿងស្រវឹងរួច វេចខ្ចប់សំរាមចុះមកក្រោមវិញ នោះនឹងមានឈ្មោះថាស្រឡាញ់ជាតិ ស្រឡាញ់ព្រៃឈើ ស្រឡាញ់បរិស្ថានដោយស្វ័យប្រវត្តិហើយ សំរាមពេលយកចុះ មិនធ្ងន់ដូចពេលយកឡើងទេ សូមចូលរួមទាំងអស់គ្នាដើម្បីរក្សាសោភ័ណភាព និងបរិយាកាសនៅតំបន់ឋានសួរមួយនេះបន្តភាពស្រស់ស្អាត បានយូរអង្វែងតទៅទៀត។
ភ្នំខ្នងផ្សារស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង ដែលអ្នកត្រូវធ្វើដំណើរ ពីភ្នំពេញទៅក្រុងច្បារមនតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវលេខ ៤៤ រហូតដល់ស្រុកឱរ៉ាល់ រួចបន្តទៅតំបន់រលាក់កងជើង ហៅភូមិភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕