• 2021-07-15 02:56:32
  • ព័ត៌មាន

អ្នកមានគម្រោងទៅលេងខ្នងផ្សារ សូមផ្អាក សហគមន៍សម្រេចបិទតំបន់នេះ ១៤ថ្ងៃសិន

  • 2021-07-15 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីជូនដំណឹងពីសហគមន៍ទេសរណ៍ធម្មជាតិខ្នងផ្សារ ពេលនេះធាជ្ញាធរភូមិ និងប្រធានសហគន៍តាំងបំពង់ សម្រេចបិតខ្នងផ្សារ១៤ថ្ងៃសិន គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១តទៅ ព្រោះស្ថានភាពកូវីដ១៩ នៅកម្ពុជាកំពុងផ្ទុះខ្លាំង។

ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam

ពលរដ្ឋក្នុងសហគមន៍បានបញ្ជាក់ថា សម្រាប់ពួកគាត់ក្នុងសហគមន៍មិនមានបញ្ហាអីទេ តែពួកគាត់ខ្លាច ដូចនៅផ្សារកំពង់ស្ពឺគេបិត ហើយភ័យខ្លាចមានការឆ្លងកូវីដរាលដាល ដូចច្នេះពលរដ្ឋបិទតំបន់នេះកុំអោយមានភ្ញៀវចូល១៤ថ្ងៃសិន ។ នៅតំបន់ខ្នងផ្សា មិនមានសមាជិកសហគមន៍ណាម្នាក់ ឆ្លងជំងឺកូវីដនៅឡើយទេ។ នេះដោយយោងតាមការបញ្ជាក់របស់ លោក នំ រ៉ាគឺន ជាអ្នកភូមិនិងជាអ្នកមគ្គុទេសនាំភ្ញៀវក្នុងសហគមន៍តាំងបំពង់ទៅតំបន់ខ្នងផ្សារ នាថ្ងៃទី១៥ កក្កដា ២០២១នេះ។

ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam

ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួលខ្មាញ់ ។ ពេលល្ងាចយើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ ៕

ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam
ប្រភពរូបភាព៖ ទេសចរណ៍ស្លឈាម TripSlor Chheam

អត្ថបទដោយ : Su In

មតិយោបល់