• 2021-07-16 01:21:08
  • ព័ត៌មាន

អតិថិជនកាន់តែងាយស្រួលហើយ បុរីសុវណ្ណភូមិ និង ធនាគារ CIMB បានចុះហត្ថលេខាជាដៃគូនឹងគ្នា

  • 2021-07-16 01:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន បុរីសុវណ្ណភូមិ កាន់តែបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានចាប់ដៃរួមសហការជាមួយនឹងធនាគារ ស៊ី អាយ អិមប៊ី [CIMB] បើកពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ នេះ ។

ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះ គឺនឹងផ្ដល់ជូនកាន់តែពិសេសដល់អតិថិជនរបស់ បុរីសុវណ្ណភូមិ កាន់តែមានភាពងាយស្រួល លឿន រហ័ស ចំពោះការផ្ដល់ជូននូវប្រាក់កម្ចីសម្រាប់ទិញផ្ទះ ដែលចំណុចនេះបងប្អូនមួយចំនួនតែងតែមានក្ដីកង្វល់កន្លងមក ។ ចំពោះអតិថិជន បុរីសុវណ្ណភូមិ នឹងទទួលបានប្រាក់កម្ចីរហូតដល់ 70% នៃតម្លៃផ្ទះសរុប ដោយមានការប្រាក់ចាប់ពី 7.5% ប្រចាំឆ្នាំ សម្រាប់រយៈពេលរហូតដល់ 25ឆ្នាំ។

ពិធីចុះហត្ថលេខាជាដៃគូនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅការិយាល័យ បុរីសុវណ្ណភូមិ ក្រោមអធិបតីភាពរបស់ លោក សៅ សុខនី ជាអគ្គនាយក បុរីសុវណ្ណភូមិ និង លោក ហុង ជៀប ជានាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃ ធនាគារ ស៊ី អាយ អិមប៊ី ។

ដើម្បីអបអរ ក្នុងឱកាសនេះផងដែរ បុរី សុវណ្ណភូមិ ក៏មានការផ្តល់ជូនជាពិសេស ដូចជា ការបញ្ចុះតម្លៃយ៉ាងច្រើន សម្រាប់គ្រប់ប្រភេទផ្ទះចាប់ពី $1,500 រហូតដល់ 30,000$ ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ។

គួរឱ្យដឹងដែរ​ថា​បុរី​សុវណ្ណភូមិ​ ​កំពុង​ដំណើរ​ការ​សង់​ផ្ទះល្វែងពាណិជ្ជកម្ម, វីឡាទោល Deluxe A, វីឡាទោល Deluxe B​,​ វីឡាទោល Suite, វីឡាទោល Deluxe BX និងហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​ លើទំហំដី ៣០​ហិកតា ស្ថិត​ក្នុង​ភូមិជ្រែ​ ឃុំសំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល (ស្ថិតនៅជាប់ជាមួយធនាគា Aceleda លើផ្លូវ ២៦១ ដែរជាផ្លូវរដ្ឋទំហំ៤០ម៉ែត្រ ពី​តំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ៦A ដែលជាតំបន់មានការអភិវឌ្ឍន៏ លំនៅដ្ឋាន​ប្រណិត​ជាច្រើនគម្រោង ។

លំនៅដ្ឋាននៅក្នុងបុរីសុវណ្ណភូមិ មានច្រើនម៉ូដ ច្រើនជម្រើស មានទំហំផ្ទះគ្រប់ប្រភេទ ចាប់ពី ២ បន្ទប់ ៣បន្ទប់ ៥បន្ទប់ រីឯតម្លៃវិញធានាថាសមរម្យចាប់ពីត្រឹមជាង ៣ម៉ឺនដុល្លារក៏មាន ២០ម៉ឺនដុល្លារក៏មានដែរ ទោះមានប្រាក់ចំណូលមធ្យមក៏អ្នកមិនមានការព្រួយបារម្ភលើការទិញផ្ដាច់ ឬបង់រំលស់នោះទេ ។

ចង់ច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់ ៖ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ

សម្រាប់ព័ត៌មានលម្អិត៖

• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី