• 2021-07-21 01:39:03
  • ព័ត៌មាន

ក្រុមហ៊ុនផលិតម៉ាស ហ៊ែលហ្វឺស ភីភីទទួលបាន ISO 13485: 2016 មានសុវត្ថិភាព និងប្រសិទ្ធភាពនៃឧបករណ៍បរិក្ខាពេទ្យ

  • 2021-07-21 01:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុនហ៊ែលហ្វឺស ភីភី ទទួលបាន ISO 13485: 2016 បញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមប្រព័ន្ធគ្រប់គ្រងគុណភាព និងបានបំពេញគ្រប់តម្រូវការទាំងអស់ សង្កត់ធ្ងន់ទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃឧបករណ៍បរិក្ខាវិជ្ជសាស្រ្ត។ បន្ថែមលើនេះទៀត ក្រុមហ៊ុនហ៊ែលហ្វឺស ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ហើយបានចុះក្នុង បញ្ជីរដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឪសថរបស់សហរដ្ឋអាមេរិកថែមទៀតផង។

គួរឱ្យដឹងថា ISO ជាស្ថាប័នអន្តរជាតិទទួលស្គាល់លើគុណភាពនៃផលិតផលផ្សេងៗលើពិភពលោក។ មុនទទួលបានការទទួលស្គាល់បញ្ជាក់ពីគុណភាព ពីស្ថាប័ន ISO ផលិតផលរបស់ក្រុមហ៊ុននីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យតាមដំណាក់កាល រាប់ចាប់តាំងពីការផលិត ​និងការជ្រើសរើសវត្ថុធាតុដើម និងគុណភាពនៃផលិតផល។

ក្រុមហ៊ុនហ៊ែលហ្វឺស ភីភី ជាក្រុមហ៊ុនផលិតម៉ាសពេទ្យ ៣ ស្រទាប់ដោយប្រើក្រណាត់កប្បាស ៩៩% ក្នុងការទប់ស្កាត់បាក់តេរី និងមេរោគផ្សេងៗ។ ម៉ាសមានបួនពណ៌ គឺពណ៌ស ខៀវស្រាល ខ្មៅ និង បៃតងស្រាល។ ក្រុមហ៊ុននឹងចេញម៉ាស់កូនក្មេងអាយុ ៦-១២ ឆ្នាំ នៅដើមខែសីហាខាងមុខនេះ។ ម៉ាសមានសភាពទន់ស្រាលមិនថប់ដង្ហើម ដោយបានធ្វើតេស្តជាមួយមន្ទីរពិសោធន៍ TUV។

ក្រុមហ៊ុនហ៊ែលហ្វឺស ភីភី ផលិតម៉ាសដែលមានគុណភាពខ្ពស់ជាមួយនឹងវត្ថុធាតុដើមល្អបំផុត ដែលត្រូវបានឆ្លងកាត់ការជ្រើសរើសយ៉ាងល្អិតល្អន់ ដើម្បីធានាឱ្យបានថាម៉ាសដែលផលិតចេញមកអាចការពារខ្យល់ចេញចូល ប្រកបដោយផាសុកភាពដល់អតិថិជន។ អាទិភាពចំបងរបស់ក្រុមហ៊ុន គឺផ្តល់ការគាំទ្រដ៏ស្មោះត្រង់របស់បុគ្គលិកពេទ្យជួរមុខ និងអ្នកប្រើប្រាស់ទូទៅនៅទូទាំងពិភពលោកដោយផ្តល់ឱ្យពួកគេនូវម៉ាស ដែលមានគុណភាពខ្ពស់បំផុតដើម្បីយកឈ្នះលើរោគរាតត្បាតនានា៕

មតិយោបល់