• 2021-07-21 03:18:15
  • ព័ត៌មាន

ស្លុតចិត្តណាស់! ករណីក្មេងប្រុសអាយុ ៥ឆ្នាំលង់ទឹកស្លាប់ ស៊ើបដឹងការពិត រកឃើញជនដៃដល់វ័យក្មេងពីក្រោយឃាតកម្មនេះ

  • 2021-07-21 03:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីកុមារាអាយុ ៥ឆ្នាំម្នាក់បានបាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣:៣០នៅខេត្តត្បូងឃ្មុំ រួចត្រូវបានរកឃើញសាកសពលង់ទឹកស្លាប់ក្នុងស្រះត្រកួនមួយ ។ ក្រោយមកការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មុំបានធ្វើការពិនិត្យសាកសព បានឃើញថាសាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។ ក្រោយពេលអង្គភាពការពារកុមារ(CPU) ផ្ដើមស៊ីបអង្កេតអំពីករណីនេះទីបំផុតរកឃើញរឿងពិតហើយ។ នេះដោយយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក អង្គភាពការពារកុមារ(CPU) នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

មន្ត្រីស៊ើបអង្កេតបានយល់ឃើញថា កុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនកុមារាអាយុ ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្មដោយចេទនាទៅលើជនរងគ្រោះ។

សូមជំរាបថា សាកសពកុមារាអាយុ ៥ឆ្នាំដែលបានបាត់ខ្លួនត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣:៣០ បន្ទាប់ពីឪពុករបស់កុមារាអាយុ៥ឆ្នាំបានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២:៣០អាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ៕

ប្រភព៖ អង្គភាពការពារកុមារ(CPU)

អត្ថបទសម្រួលដោយ ៖ Su In

មតិយោបល់