• 2021-07-21 08:59:00
  • ព័ត៌មាន

មេរៀន! មួយផ្ទះប្រយ័ត្ន ខំការពារណាស់ តែប្រហែសមួយភ្លែតឆ្លង ១គ្រួសារសមាជិក ១១នាក់

  • 2021-07-21 08:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡានពេទ្យឈប់ចាំដឹកយកមនុស្សមួយផ្ទះ ដែលសមាជិកទាំងអស់ ១១ នាក់ បានឆ្លងកូវីដ១៩ នៅត្រង់ចំណុចភូមិទួលទ្រា ២ សង្កាត់ស្ទឹងមានជ័យទី១។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីសាលាសង្កាត់ស្ទឹងមានជ័យ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា សមាជិកគ្រួសារទាំង ១១ នាក់ដែលបានឆ្លងជំងឺកូវីដ១៩ គឺជាគ្រួសាររបស់លោកមេភូមិទួលទ្រា២។ ពួកគាត់ម្នាក់ៗ បានរៀបចំឥវ៉ាន់ សំពីងសំពោងស្ពាយចេញពីផ្ទះ ដើម្បីឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ១៩ ដែលក្នុងនោះឃើញមានសមាជិកដែលជាមនុស្សធំច្រើននាក់ និងមានក្មេងៗផងដែរ។ គួរឲ្យដឹងថា ពួកគាត់ទាំង ១១ នាក់ត្រូវបានឡានសង្គ្រោះខាងមន្ទីរពេទ្យច្បារអំពៅដឹកចេញទៅព្យាបាលហើយ៕​

អត្ថបទ ៖ មេខាឡា

មតិយោបល់