• 2021-07-21 08:55:54
  • ព័ត៌មាន

តើត្រូវធ្វើដូចម្តេច ដើម្បីធ្វើការផ្ទេរប្រាក់បានភ្លាមៗ និងមិនអស់កម្រៃសេវា?

  • 2021-07-21 08:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យឌីជីថលទំនើប ធ្វើឱ្យការរស់នៅរបស់យើងកាន់តែទាន់សម័យ និងងាយស្រួល។ លោកអ្នកប្រហែលជាធ្លាប់ជួបការលំបាកក្នុងការផ្ទេរប្រាក់ទៅឱ្យមិត្តិភ័ក្តិ ក្រុមគ្រួសារ ឬដៃគូអាជីវកម្មដែលមានគណនីនៅធនាគារផ្សេងគ្នា ដោយត្រូវធ្វើដំណើរទៅកាន់បញ្ជរបេឡាផ្ទាល់ដើម្បីស្នើសុំធ្វើប្រតិបត្តិការមែនទេ? ឥឡូវនេះ អស់បញ្ហាហើយ គ្រាន់តែទាញយកកម្មវិធីបាគង (Bakong App) រួចចុះឈ្មោះប្រើប្រាស់ដោយជ្រើសរើសយកធនាគារ ហត្ថា ហើយលោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅវិញទៅមករវាងធនាគារ ហត្ថា ជាមួយធានាគារជាង២០ក្នុងស្រុកដែលជាសមាជិករបស់បាគងបានភ្លាមៗ មិនថាលោកអ្នកនៅផ្ទះ នៅកន្លែងធ្វើការ ហើយពេលយប់ ឬពេលថ្ងៃទេ។

ការចុះឈ្មោះប្រើប្រាស់កម្មវិធីបាគងតាមរយៈគណនីសន្សំរបស់ធនាគារ ហត្ថា គឺមិនមានកម្រៃសេវាអ្វីទាំងអស់ ហើយការផ្ទេរប្រាក់ចេញ ឬចូលក្នុងគណនីរបស់ធនាគារ ហត្ថា ក៏មិនមានកម្រៃសេវាអ្វីដែរ ដោយលោកអ្នកអាចផ្ទេរបានរហូតដល់១០,០០០ដុល្លារអាមេរិកក្នុង១ថ្ងៃ។

បន្ថែមពីលើនេះទៀត លោកអ្នកអាចរីករាយជាមួយអត្រាការប្រាក់សន្សំដ៏សមរម្យបំផុតរបស់ធនាគារ ហត្ថា ដែលបានរហូតដល់ ៥.៥% ក្នុង១ឆ្នាំ ព្រមទាំងការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាអេធីអឹម និងកម្មវិធី Hattha Mobile ផងដែរ។

កម្មវិធី Hattha Mobile គឺជាសេវាធនាគារចល័តដ៏ទំនើបដែលអតិថិជនអាចគ្រប់គ្រងសាច់ប្រាក់របស់ខ្លួនក្នុងគណនី ផ្ទេរប្រាក់ទៅកាន់គណនីផ្សេងទៀតក្នុងធនាគារ ហត្ថា រហូតដល់ ៥០,០០០ដុល្លារអាមេរិកក្នុង ១ថ្ងៃដោយឥតគិតថ្លៃ ផ្ទេរប្រាក់ទៅគណនីបាគង PiPay ដកប្រាក់ពីទូ ATM ដោយមិនមានកាត ATM បង់វិក្កយប័ត្រទឹក-ភ្លើង ទិញកាតទូរសព្ទ ព្រមទាំងបង់វិក្កយប័ត្រផ្សេងៗទៀតជាច្រើន។ អ្វីដែលពិសេសនោះ ការចុះឈ្មោះប្រើប្រាស់ Hattha Mobile គឺមិនមានអស់កម្រៃសេវាទេ ហើយអតិថិជនអាចចុះឈ្មោះបាននៅគ្រប់ពេលវេលា និងទីកន្លែងទាំងអស់។

នៅរង់ចាំអីទៀត? ធ្វើទំនើបកម្មការរស់នៅរបស់អ្នកឱ្យទាន់តាមសម័យកាលទំនើប ទាញយកកម្មវិធីបាគង និង Hattha Mobile ឥឡូវនេះ និងចុះឈ្មោះប្រើប្រាស់ដោយមិនអស់កម្រៃសេវាអ្វីទាំងអស់។ ដើម្បីទាញយកកម្មវិធីទាំងពីរនេះ លោកអ្នកគ្រាន់តែ Scan QR ខាងក្រោម ឬទំនាក់ទំនងទៅកាន់ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/ ០២៣ ៩៩៩ ២៦៦ សម្រាប់ព័ត៌មានបន្ថែម ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់