• 2021-07-22 04:00:00
  • ព័ត៌មាន

មេនូឡាយហ្វ៍ ខេមបូឌា អបអរសាទរសមិទ្ធផលពាក់កណ្តាលឆ្នាំរបស់ក្លិប NEXT MDRT

  • 2021-07-22 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃចន្ទ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ «NEXT MDRT Club Mid-Year Kick Off» ដើម្បីប្រកាសជាផ្លូវការ និងអបអរសាទរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមចំនួន ៤ រូបបន្ថែម ដែលបានបំពេញគ្រប់លក្ខខណ្ឌក្នុងការក្លាយជាសមាជិកភាពរបស់សមាគមលំដាប់ពិភពលោកកម្រិត MDRT ឆ្នាំ ២០២២។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានអបអរសាទរដល់ប្រធានផ្នែកលក់ឆ្នើមចំនួន ៥ រូប (MDRT Builder) ផងដែរ ដែលបានដឹកនាំសមាជិកក្រុមរបស់ខ្លួនឲ្យបានក្លាយជាសមាជិក MDRT ត្រឹមឆមាសទី ១ ក្នុងឆ្នាំ ២០២១ នេះ។

លើសពីនេះ ក្រុមហ៊ុនក៏ធ្លាប់បានប្រកាសជាផ្លូវការរួចមកហើយនូវទីប្រឹក្សាធានារ៉ាប់រងឆ្នើម ១ រូបដំបូងដែលបានក្លាយជាសមាជិកសមាគមលំដាប់ពិភពលោកកម្រិត MDRT ដូចគ្នាកាលពីខែមីនា ឆ្នាំ ២០២១ កន្លងទៅ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានសមាជិកដែលបានក្លាយជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមលំដាប់ពិភពលោកកម្រិត MDRT ចំនួន ៥ រូបហើយ។

ក្រៅពីការអបអរដល់ការជាប់ជាសមាជិកភាព MDRT ឆ្នាំ ២០២២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានធ្វើការទទួលស្គាល់ និងកោតសរសើរដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមទាំង ៥ ទៀតដែលក្នុងនោះមានសមាជិកកម្រិត COT ចំនួន ១ រូប និង MDRT ចំនួន ៤ រូប ដែលទទួលបានពានរង្វាន់កិត្តិយសថ្នាក់តំបន់ «2020 Regional Agency Recognition-Customer Builder Award» ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ី កាលពីពេលថ្មីៗនេះផងដែរ។

សមិទ្ធផលទាំងអស់នេះបានសបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការតាំងចិត្តដ៏មុតមាំរបស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការបន្តផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការការពារអនាគតហិរញ្ញវត្ថុដ៏ល្អបំផុតជូនក្រុមគ្រួសារកម្ពុជា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងនោះផងដែរ លោក Sol Hicks ដែលជាវាគ្មិន MDRT កម្រិតអន្តរជាតិ ជាសមាជិកនៃសមាគមលំដាប់ពិភពលោក MDRT អស់រយៈពេល ៣២ ឆ្នាំ និងបានបំពេញគ្រប់លក្ខខណ្ឌកម្រិត COT ២៣ ដង និងកម្រិត TOT ២០ ដង ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ។ លោកបានផ្តល់កិត្តិយសចូលរួមចែករំលែកបទពិសោធន៍របស់លោកក្នុងវិស័យធានារ៉ាប់រងអាយុជីវិតជាង ៥០ ឆ្នាំជូនដល់សមាជិក NEXT MDRT Club របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផងដែរ។

គួរបញ្ជាក់ថា ក្លិប NEXT MDRT គឺជាក្លឹបពិសេស និងលើកដំបូងបង្អស់ដែលបង្កើតឡើងសម្រាប់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមក្នុងការរៀបចំខ្លួនដើម្បីក្លាយជាសមាជិកភាពលំដាប់ពិភពលោក Million Dollar Round Table (MDRT), Court Of the Table (COT) និង Top Of the Table (TOT) ក៏ដូចជាប្រធានផ្នែកលក់ឆ្នើមប្រចាំក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។

សមាជិករបស់ក្លឹប NEXT MDRT ទាំងអស់មិនមែនត្រឹមតែជាទីប្រឹក្សាធានារ៉ាប់រងឆ្នើមប៉ុណ្ណោះទេ គឺសមាជិកទាំងនេះក៏ជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណភាព និងក្រមសីលធម៌ខ្ពស់ផងដែរ ។

ក្លិប NEXT MDRT ក៏ជាការឆ្លុះបញ្ចាំងផងដែរនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍទីប្រឹក្សាធានារ៉ាប់រងរបស់ខ្លួន ដែលជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងសម្រាប់ក្រុមគ្រួសារកម្ពុជា ក៏ដូចជាសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា៕

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh>។

អត្ថបទ៖ In Sopheng

មតិយោបល់