• 2021-07-22 03:17:07
  • ព័ត៌មាន

ផ្ទះនៅឆ្ងាយពីទីក្រុងបន្តិច តែបើមានលក្ខណៈសម្បត្តិទាំងនេះទិញទៅមិនខុសទេ

  • 2021-07-22 03:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លំនៅដ្ឋាន គឺជាទ្រព្យសម្បត្តិធំបំផុតក្នុងជីវិតមនុស្សម្នាក់ៗ ដែលត្រូវការទីជម្រកសមរម្យ បន្ទាប់ពីបំពេញតម្រូវការផ្សេងៗគ្រប់គ្រាន់ដូចជា ម្ហូបអាហារ និងសម្លៀកបំពាក់ ។ និន្នាការរស់នៅផ្ទះដែលស្ងប់ស្ងាត់ មានទីធ្លារធំទូលាយ មានបរិស្ថានស្អាត កំពុងមានការពេញនិយមពីមនុស្សមួយចំនួនធំនាពេលបច្ចប្បន្ននេះ ស្របពេលដែលការរស់នៅក្នុងទីក្រុងកាន់តែចង្អៀត ។ ដូច្នេះបានជានាំឱ្យអ្នកអភិវឌ្ឍន៍ជាអ្នកវិនិយោគ ចាប់ផ្ដើមឆ្ពោះទៅរកតំបន់ជាយក្រុង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជន ។ ក្នុងនោះក៏ត្រូវមើលដែរថា ផ្ទះនៅជាយក្រុងបើមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ ទិញយកទៅមិនខុសទេ៖

១.ផ្ទះដែលសង់ដាច់ៗពីគ្នា មិនជាប់ជញ្ជាំងគ្នាដូចផ្ទះល្វែង

បើជ្រុលជាទៅរស់នៅឆ្ងាយពីទីក្រុងហើយ គួររកមើលផ្ទះណាដែលសង់ដាច់ៗគ្នា មានទីធ្លា សល់ដីមុខ ក្រោយ ជុំវិញផ្ទះ ។ ផ្ទះបែបនេះងាយស្រួលរស់នៅ ស្រលះមុខមាត់ ស្រស់ស្រាយ មិនរញ៉េរញ៉ៃជាមួយអ្នកជិតខាង មានភាពជាឯកជន ពិសេសនោះក៏បង្កាហានិភ័យមួយចំនួនដូចករណីអគ្គិភ័យ មិនមានការរាលដាលជាដើម ។

២.តម្លៃធូរថ្លៃខ្លាំងបើធៀបផ្ទះក្នុងក្រុង

ចំណុចនេះត្រូវមើលឱ្យមែនទែន ត្រូវរកមើលគម្រោងណាដែលខាងបុរីផ្ដល់ជូនតម្លៃទាប អាចរត់ទៅរួច ទោះមិនមានប្រាក់ចំណូលខ្ពស់ ។ ជាពិសេសនោះត្រូវមើលទៅលើលក្ខខណ្ឌបង់រំលស់ ឬ លក្ខខណ្ឌទិញផ្ដាច់ មានចំណុចពិសេសអ្វីខ្លះ? ទទួលបានការបញ្ចុះតម្លៃកម្រិតណា? ត្រង់ចំណុចនេះ ប្រសិនបើជ្រើសរើសត្រឹមត្រូវ នោះយើងនឹងចំណេញច្រើនចំពោះថវិកា ។

៣.ត្រូវមើលថា តើមានការភ្ជាប់ជូនបណ្ដាញទឹក-ភ្លើងដែរឬទេ?

កន្លែងនេះពិតជាសំខាន់ណាស់ ប្រសិនបើអ្នកទិញផ្ទះចំគម្រោង ដែលមិនទាន់មានទឹក ភ្លើង ប្រើប្រាស់នោះ អ្នកមិនអាចរស់នៅបានទេ ទោះផ្ទះស្អាតប៉ុណ្ណាក៏ដោយ ។ ដូចនេះត្រូវមើលឱ្យច្បាស់ ទៅដល់ទីតាំងដោយផ្ទាល់ ពិនិត្យមើលជាក់ស្ដែងដោយខ្លួនឯង ។

៤.សក្ដានុពលអភិវឌ្ឍន៍ទៅថ្ងៃអនាគត

ក្នុងនាមជាអ្នកទិញផ្ទះ យើងត្រូវមើលដែរថា តើទីតាំងដែលចង់ទិញនោះ អាចមានការអភិវឌ្ឍដែរទេ តើនៅជាប់ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលដែរទេ ? ព្រោះបើមានការអភិវឌ្ឍនោះតម្លៃអចលនទ្រព្យរបស់អ្នកនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងជួយសម្រួលដល់ការរស់នៅរបស់យើងទៅថ្ងៃមុខកាន់តែងាយស្រួល នៅជិតសាលា មន្ទីរពេទ្យ កន្លែងធ្វើការជាដើម ហើយបើចង់លក់ចេញវិញក៏ងាយស្រួលដែរ ។

៥.លក្ខណៈពិសេសផ្សេងទៀតនៅក្នុងបុរី

ត្រូវរកមើលបុរីណាដែលមានហេដ្ឋារចនាសម្ព័ន្ធគួរឱ្យចង់រស់នៅ ដូចជាមានសួនច្បារ កន្លែងហាត់ប្រាណ មានប្រព័ន្ធការពារសុវត្ថិភាព មានផ្សារជាដើម ។ ប្រសិនបើមានចំណុចទាំងនេះក៏ជួយឱ្យការរស់នៅកាន់តែមានភាពស្រស់បំព្រង ស្រស់ស្រាយជារៀងរាល់ថ្ងៃ ។

ចំណុចទាំងលើប៉ុន្មាននេះ Sabay សូមណែនាំទៅស្គាល់បុរី សុវណ្ណភូមិ មានគ្រប់លក្ខណៈសម្បិត្តទាំងអស់ និងមានចំណុចពិសេសផ្សេងៗទៀតដែលរៀបរាប់មិនអស់ ជាជម្រើសល្អបំផុត សម្រាប់អ្នកចង់ទិញផ្ទះ នៅជាយក្រុង ធានាគុណភាព និងតម្លៃដ៏សមរម្យមិនងាយនឹងរកបាន ។

សម្រាប់អ្នកដែលមានជីវភាពមធ្យម ចង់បានផ្ទះតូចមួយដ៏ស្រស់ស្អាតរស់នៅកក់ក្តៅជុំគ្រួសារ វីឡាទោល ម៉ូដថ្មី របស់បុរី សុវណ្ណភូមិ Deluxe BX (ក្នុងគម្រោងទី ៣) ទើបប្រកាសចេញលក់ថ្មីៗ គឺជាជម្រើសល្អបំផុត ឯតម្លៃ គឺ ត្រឹមតែ ២៩៨៨៨ដុល្លារប៉ុណ្ណោះ សម្រាប់លក្ខខណ្ឌទិញបង់ផ្ដាច់ ។

វីឡាទោល Deluxe BX តូចច្រឡឹង រចនាបទ ម៉ូតផ្ទះម៉ាអេម ស័ក្ដិសមបំផុតហើយ សម្រាប់គ្រួសារតូច និងអ្នកទិញផ្ទះដំបូងៗ ។ ការរៀបចំផ្នែកខាងក្រៅ និងខាងក្នុង គឺបែបទាន់សម័យ ថ្លៃថ្នូរ គួរឱ្យចង់រស់នៅខ្លាំង ក្នុងនោះ មានបន្ទប់គេង២,បន្ទប់ទឹក៣ ,បន្ទប់ទទួលភ្ញៀវ, ផ្ទះបាយ និងចំណតឡាន មានរបងជុំវិញផ្ទះ មានសួនច្បារខាងមុខ និង ចំហៀងផ្ទះដែលអាចរៀបចំជាសួន ឬកន្លែងអង្គុយលេង។ ក្នុងនោះទំហំដី ៖ 8.8m x 11m ទំហផ្ទះ៖ 5.7 m X 7.7m ។

ក្រៅពីនេះ បុរី សុវណ្ណភូមិ ក៏មានសាងសង់ជាមួយប្រភេទផ្ទះវីឡា ៥ប្រភេទទៀតដែល រចនាម៉ូតសម័យថ្មី បែបប៉ែកអឺរ៉ុបនោះគឺ៖ វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, និង B3។

បុរី សុវណ្ណភូមិ គឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុនសំណង់ PARKCOESTATES CO., LTD សាងសង់លើផ្ទៃដីទំហំ ៣០ ហិកតា នៅក្នុងស្រុកសំបួរមាស, ប្រមូលផ្តុំដោយផ្ទះវីឡាទោល ជាច្រើនម៉ូដបែបទាន់សម័យ និង ធានាជូននូវស្ដង់ដារសំណង់ប្រកបដោយគុណភាពខ្ពស់។

កាន់តែពិសេសនៅពេលនេះបុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែរផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

សម្រាប់ព័ត៌មានលម្អិត៖

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9

• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

អត្ថបទ៖ MC Chandarareth

មតិយោបល់
អត្ថបទពេញនិយម