/CSR/60f90cc070abf_1626934440_medium.jpg)
- 2021-07-22 06:30:53
- ព័ត៌មាន
foodpanda ផ្តោតលើការជួយដល់សហគមន៍បន្ថែមទៀត អំឡុងកូវីដ ១៩ ក្រោយចែកសម្ភារដល់ខេត្តចំនួន៥
- 2021-07-22 06:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
foodpanda ផ្តោតលើការជួយដល់សហគមន៍បន្ថែមទៀត អំឡុងកូវីដ ១៩ ក្រោយចែកសម្ភារដល់ខេត្តចំនួន៥
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៖ foodpanda នៅតែបន្តចូលរួមគ្រប់សកម្មភាព និងចាប់ដៃគូជាមួយនឹងរដ្ឋាភិបាលយ៉ាងស្អិតរមួត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មិនថា ពេលនេះ ឬនាពេលអនាគតឡើយ ពោលគឺរហូតទាល់តែជំងឺរាតត្បាតមួយនេះ ផុតរលត់ពីប្រទេសកម្ពុជា។ នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្រោយពី foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា ទើបតែបានបញ្ចប់ការនាំយកសម្ភារៈ ភេសជ្ជៈ និងគ្រឿងបរិក្ខាការពារកូវីដ ១៩ ទៅចែកជូនដល់មណ្ឌលសុខភាព និងសាលាខេត្តចំនួន៥ រួមមាន កំពត បាត់ដំបង សៀមរាប ស្វាយរៀង និងក្រុងព្រះសីហនុ នៅអំឡុងខែកក្កដានេះ។
អ្នកតំណាងរបស់ក្រុមហ៊ុន foodpanda បានឲ្យដឹងថា៖ «នេះគឺជាបេក្ខសកកម្មមួយក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រុមហ៊ុនយើង ហើយយើងនឹងបន្តសកម្មភាពបែបនេះ ជារៀងរហូត មិនថា អំឡុងពេលនៃវិបត្តិកូវីដ ១៩ ឬពេលណាឡើយ។ ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ និងអាជ្ញាធរក្នុងតំបន់ តាមរយៈការផ្តល់ជូនសំភារៈឬសកម្មភាពផ្សេងៗ ពិតជាសំខាន់ណាស់ក្នុងដំណាក់កាលនេះ ដើម្បីបង្ហាញថា វិបត្តិសង្គម គឺជាវិបត្តិរបស់យើងគ្រប់គ្នាដែលត្រូវរួមដៃគ្នាដោះស្រាយ»។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ foodpanda បាននាំយកអាល់កុលលាងដៃ ទឹកបរិសុទ្ធ និងម៉ាសការពារ ទៅចែកជូនសាលាខេត្តស្វាយរៀង ហើយរយៈពេល៤ថ្ងៃក្រោយមក ក្រុមហ៊ុនបានបន្តនាំយកសម្ភារទៅចែកជូនមណ្ឌលសុខភាពកំពុងចាក់វ៉ាក់សាំងទាំង៨នៅខេត្តបាត់ដំបង ក៏ដូចជាអាល់កុល ម៉ាស និងគូប៉ុនបញ្ចុះតម្លៃដល់ក្រុមគ្រូពេទ្យជួរមុខ១០០នាក់។
បន្ទាប់មក ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយនេះ បាននាំយកសម្ភារមនុស្សធម៌ដូចជា ទឹកបរិសុទ្ធ ឆត្រធំ ថង់ បរិស្ថាន អាវយឺត និងគូប៉ុនបញ្ចុះតម្លៃកុម្ម៉ង់ម្ហូបអាហារ ទៅចែកជូនមណ្ឌលសុខភាពចំនួន៥ នៅខេត្តកំពត លើសពីនេះ ក្រុមហ៊ុនក៏បាននាំយកសម្ភារដូចគ្នានេះទៅចែកជូនមណ្ឌលសុខភាពចំនួន៤ រួមទាំងអាជ្ញាធរនៅខេត្តសៀមរាប ក៏ដូចជាការផ្តល់នូវថវិកា ២ ០០០ ០០០ រៀលសម្រាប់ជាការចូលរួមចំណែកដល់សាលាខេត្តព្រះសីហនុក្នុងយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផងដែរ។
ទន្ទឹមនឹងសកម្មភាពមនុស្សធម៌ foodpanda នៅតែបន្តចូលរួមលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីធានាថា អាជីវកម្មខ្នាតតូច និងមធ្យមនៅតែដំណើរការ និងអភិវឌ្ឍជានិច្ច ទោះក្នុងវិបត្តិកូវីដ ១៩ ក៏ដោយ តាមរយៈការពង្រីកសាខារបស់ខ្លួននៅតាមខេត្តនានា ក៏ដូចជាសម្រួលដល់អតិថិជនលើការកុម្ម៉ង់ម្ហូបអាហារ សម្ភារប្រើប្រាស់ និងភេសជ្ជៈនានា តាមរយៈការប្រើសេវាដឹកជញ្ជូនរបស់ខ្លួន ដោយមិនចាំបាច់ចេញពីផ្ទះ។
កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្ត វិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុង ដឹកឥវ៉ាន់ជាប្រចាំ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនពីកូវីដ ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិ ក្រុមហ៊ុន foodpanda បានរៀបចំចាក់វ៉ាក់សាំងភ្លាមៗដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅតាមខេត្ត-ក្រុងនានា។
បន្ថែមលើនេះ សម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
ប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់ ៣ដុល្លារសម្រាប់ការចំណាយចាប់ពី ៤,៥ដុល្លារឡើងទៅ។ បញ្ជាក់ ៖ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់អ្នកប្រើ foodpanda លើកដំបូងប៉ុណ្ណោះ។
ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។
បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។
តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕